កូន​តំណាងរាស្ត្របើក​រថយន្ត​បុក​ខឿន​រង្វង់​មូល​មុខ​ភោជនីយដ្ឋាន​ទន្លេសាបសន្លប់​ស្តូក

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ យុវជន​វ័យក្មេង​ម្នាក់​បាន​សន្លប់ បន្ទាប់ពី បើករថយន្ត​ឡិច​ស៊ី​ស​ស៊េរី​ទំនើប​បោះពួយ​ដូច​ហោះ ទៅបុខ​ខឿន​រង្វង់​មូល​ដែលមាន​ទីតាំង​នៅខាងមុខ​ភោជនីយដ្ឋាន​ទន្លេសាបកាលពី​វេលា​ម៉ោង​ប្រមាណ​១២ ថ្ងៃត្រង់ ទី​២៣ ខែសីហា ឆ្នាំ​២០១៣ នេះ ។​

 

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​រដ្ឋសភា 2-1028 បើក​បោះពួយ​យ៉ាង​លឿន​តាមផ្លូវ​ចេញពី​វត្តភ្នំ អែប​របង​ពី​ខាងត្បូង​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ទៅ​ប៉ះ​នឹង​រ៉ឺម៉ក​ម៉ូតូ​កង់​៣ ហើយក៏​រេ​ចង្កូត​ទៅបុខ​ខឿន​រង្វង់​មូល​ខាងមុខ​ភោជនីយដ្ឋាន​ទន្លេសាប​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​សន្លប់​ស្ដូកស្ដឹង ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​គ្លីនិក​ភ្លាមៗ​ដើម្បី​ទទួល​ការសង្គ្រោះ រីឯ​រថយន្ត​បែក​កង់​ទាំង​៤​គ្រាប់ និង​ខ្ទេច​ផ្នែក​ខាងមុខ ។ ចំណែក​រ៉ឺម៉ក​កង់​៣​ដែល​រថយន្ត​នេះ​បើក​ប៉ះ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ឡើយ ។​

​ជនរងគ្រោះ​ក្រោយមក ត្រូវបាន​គេ​ស្គាល់​ថា ជា​កូន​របស់​អ្នកតំណាងរាស្ត្រ​លោក ហ្សាការីយ៉ា អាដាម ។ រថយន្ត​ត្រូវបាន​គេ​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ៕

gg (1) gg (2) rrr

 

 

Leave a Reply

(*) Required, Your email will not be published