ស្រុត​ដី​បាតបឹង​លេប​ត្របាក់​ព្រៃឈើ​គួរឲ្យ​​រន្ធត់​នៅ​រដ្ឋ​ Louisiana

, , Leave a comment

ក្នុង​ឈុត​វីដេអូ​ដែល​​ទើប​នឹង​ដាក់​បង្ហោះ​នៅ​គេហទំព័រ​ Youtube កាល​ពី​ថ្ងៃ​​​ម្សិល​ម្ង៉ៃ​ បាន​បង្ហាញ​ពី​​​​បំណាក់​ស្រុត​ដី​បាតបឹង​​មួយ​​កន្លែង​​​​​​​ក្នុង​រដ្ឋ ​Louisiana សហរដ្ឋអាមេរិក​បាន​​​លេប​ត្របាក់​ ព្រៃឈើ​​គួរឲ្យ​ខ្លាច។ ក៏​ប៉ុន្តែ​​​ឃ្លិប​វីដេអូ​នេះ​ ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សាធារណជន ​​​​​ដែល​មាន​ចំនួន​អ្នក​ចូល​មើល​រហូត​ដល់​ជាង ​១លាន​នាក់​​ត្រឹមតែ ​២​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ឈុត​វីដេអូ​​ខាងក្រោម​​នេះ​បាន​បង្ហាញ​ថា គ្រាន់​តែ​រយៈ​ពេល​ត្រឹម​តែ ​១០​វិនាទី​ប៉ុណ្ណោះ​ដើមឈើ​ជាច្រើន​ដើម​បាន​ត្រូវ​លេប​ត្របាក់​ចូល​ទៅ​ក្នុង​ទឹក​ទាំង​មិន​គួរឲ្យ​ជឿ។ ទោះបី​ជា​វា​​បាន​​ពញ្ញាក់​អារម្មណ៍​អ្នកទស្សនា​យ៉ាងណា​ក៏​ដោយ ការ​​ស្រុត​ដី​នេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​​ប្រទេស​មហាអំណាច​មួយ​នេះ ហើយ​ករណី​នេះ​ទើប​នឹង​កើត​មាន​ថ្មីៗ​នៅ​​ក្បែរ​សួន​កម្សាន្ត​ល្បីល្បាញ ​Disney World ​ដែល​បាន​លេប​ត្របាក់​លំនៅឋាន​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង៕​​​​​​​​

louisiana-sinkhole-trees.png

 

Leave a Reply

(*) Required, Your email will not be published