ម៉ូតូ​ដឹក​ទូ ជិះ​ទាក់​ដៃចង្កូត​គ្នា ដួល​របួសធ្ងន់ទាំង​សង្ខាង

, , Leave a comment

ខេត្ត​​កណ្ដាល ៖ ម៉ូតូ​ចំនួន ២ ​គ្រឿង ដោយ​ម៉ូតូ​មួយគ្រឿង មាន​ដឹក​ទូកញ្ចក់ បើកបរ​ក្នុងទិសដៅ​ស្របគ្នា ហើយ​ម៉ូតូ មួយគ្រឿង បាន​បត់ ធ្វើឱ្យ​ប៉ះ​ដៃចង្កូត​គ្នា ដួល​បែក​ទូកញ្ចក់​មុត​អ្នកជិះ​ម៉ូតូ​ម្នាក់ រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រង របួសស្រាល ។​ ​ឧ​ប្ប​ត្ដិ​ហេតុ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​២០​នាទី ល្ងាច ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ដ កណ្ដាល ។ ម៉ូតូ​ទាំងពីរ​គ្រឿង ដែល​បុក​គ្នា​នេះ ម៉ា​កវេ​វ​ដូចគ្នា ដោយ​ក្នុងនោះ​ម៉ូតូ​មួយ គ្រឿង មាន​ដឹក​ទូកញ្ចក់​ដើរ លក់​ផង​នោះ បានធ្វើ​ដំណើរ​ក្នុងទិសដៅ ពី​អ្នក​លឿង​មក​ភ្នំពេញ ស្រប​ទិស​គ្នា ។​

 

លុះ​ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​មួយគ្រឿង ដែល​ជិះ​នៅ​ខាងស្ដាំ​ដៃ បាន​បត់​ឆ្វេង ហើយក៏​ទាក់ ដៃចង្កូត គ្នា​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ដែល​ជិះ​នៅ​ខាងឆ្វេង​ដៃ ធ្វើឱ្យ​ម៉ូតូ​ទាំងពីរ​ដួល ហើយ​ទូកញ្ចក់​បាន បែក​រាយប៉ាយ បណ្ដាលឱ្យ​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​ទទេរ​មុត នឹង​អំបែង​កញ្ចក់ រងរបួស​ធ្ងន់ធ្ងរ រីឯ​អ្នកជិះ ម៉ូតូ​ដឹក​ទូកញ្ចក់​រងរបួស ស្រាល ៕​

1-4637 that-0353 2-2126

 

Leave a Reply

(*) Required, Your email will not be published