លោក​យឹម​យាន​និង​លោក សូ​យ សារិទ្ធ ឈ្មោះ ស៊ា​ត សុខុម បង់លុយ​ឲ្យ ប៉ុន្មាន​ក្នុង​មួយខែ ទើប​អាច​ប្រើ​ស្បែក​ជា​យោធា​ដឹកឈើ​ខុសច្បាប់​ផ្ទុយ​ពីបទ​បញ្ជា​លេខ ០១

, , Leave a comment

​ខេត្តក្រចេះ ៖ លោក​ឧ​ត្ត​ម​សេនីយ​ត្រី យឹម យាន មេបញ្ជាការ​យោធា​ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ និយាយថា កំពុង​បើកដៃ​ឲ្យ​កូនចៅ ជា​មន្ត្រី​យោធា រកស៊ី​ដឹកឈើ​ប្រណីត​ខុសច្បាប់ ដោយ​ប្រើ​រថយន្ត បាញ់​ពណ៌​ត្រេអ៊ី​ដឹកឈើ​ប្រណីត​ពី​ស្រុក​សំបូរ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ស្ទើរ​រាល់ថ្ងៃ​។​
ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​បាន​រិះគន់ថា លោក យឹម យាន មេបញ្ជាការ​យោធា​ខេត្តក្រចេះ មិន​ត្រឹមតែ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេ ថែមទាំង​បើកដៃ​ឲ្យ​មន្ត្រី​យោធា​ក្នុង​ខេត្ត​រកស៊ី​ឈើ​ប្រណីត ខុសច្បាប់ ដោយ​ប្រើ​រថយន្ត អង្គភាព​ដឹកឈើ ប្រណីត​ថែមទៀត​ផង​។​

 

មេ​ឈ្មួញ​ធំៗ នៅក្នុង​ខេត្តក្រចេះ កំពុង​មមាញឹក ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​បំផុត​ដូចដែល​ក្រុម​ឈ្មួញ​មួយចំនួន​បានលើកឡើង ថា អំឡុង​យុទ្ធនា​ការឃោសនា និង​ក្រោយ​បោះឆ្នោត​មន្ត្រី និង​សមត្ថកិច្ច​មួយចំនួន​ត្រូវការ​លុយ​យកទៅ​ធ្វើ​មាន ធ្វើបាន ផ្ទាល់ខ្លួន​ហើយ​លោក ស៊ា​ត សុខុម មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​យោធា និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក យឹម យាន មេទាហាន​សឹក​រង​ខេត្តក្រចេះ នៅតែ​ឈរ​លំដាប់​ជួរមុខ​ក្នុង​ការរកស៊ី​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ខេ ត្ត​ក្រចេះ ដែល​អភិបាលខេត្ត​ច្រើន​ជំនាន់​មកហើយ មិន​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង ជាមាន​អាថ៌កំបាំង​អ្វី ។

 

​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក ស៊ា​ត សុខុម ជា​ជំនួយការ​លោក យឹម យាន មេទាហាន​សឹក​រង​ខេត្តក្រចេះ កំពុង​ធ្វើជា​ឈ្មួញ​ចេញមុខ​ចេញ​មាត់​ជាងគេ​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង ហើយ​លើកដាក់​ឡាន​បន្ត​នៅ​ចំណុច​កោះ​ខ្ញែរ អូរ​កណ្តៀរ ស្រែ​ស្បូវ នឹង​ឃុំ​រលួស ស្រុក​សំបូរ ដែលមាន​ឈ្មោះ ឃឿន គឺជា​បងប្អូន ស៊ា​ត សុខុម ជា​អ្នកប្រមូល​ទិញ និង​ដឹក​តាម​រថយន្ត​អង្គភាព​កូរ៉េ ៥ តោន​ស្លាក​លេខ​ខេមរៈភូមិន្ទ​ពណ៌​ត្រេអ៊ី ឡើងមក​ខេត្តក្រចេះ ដើម្បី​នាំចេញ​ទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​បំផុត គឺ​មិន​លោះ​ថ្ងៃ​ណា​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មាន​រន្ទះបាញ់ ឬ​ខ្យល់ព្យុះ​ក៏​លោក ស៊ា​ត សុខុម នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត ។ ដៃគូ​រកស៊ី​ឈើ​ខុសច្បាប់​របស់ ស៊ា​ត សុខុម គឺ​ឈ្មោះ កាន ជា​ប៉ូលិស​ចរាចរណ៍ កូនចៅ​លោក ជួង ស៊ា​ង​ហាក់ ស្នងការ​ខេត្តក្រចេះ កំពុង​ស្វះស្វែង​ញាប់ដៃ​ញាប់ជើង​រត់​មក​មើលផ្លូវ​ឱ្យ​លោក ស៊ា​ត សុខុម ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​យប់​រាល់ថ្ងៃ​ដែល​ក្នុង​មួយថ្ងៃ ២ ឡាន​ទៅ ៤ ឡាន​យ៉ាង​រលូន​ពុំ​ខ្លាចក្រែង​សមត្ថកិច្ច​ណា​ឡើយ ។

 

ប្រភព បាន​ឲ្យ​ដឹងថា ស៊ា​ត សុខុម បាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​យក ទុក​នៅក្នុង​លំនៅដ្ឋាន របស់ខ្លួន​នៅក្បែរ​ទីបញ្ជាការ​យោធា​ខេត្ត ហើយ​បន្ត​ដឹក​ឆ្ពោះ​យកទៅលក់​ឲ្យ​ឈ្មួញ នៅ​នៅ​ប្រទេស វៀតណាម​តាម​ច្រករបៀង​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។​ការចេញ​ឈើ​ប្រណីត​ខុសច្បាប់​ម្តងៗ គេ​តែងតែ​ឃើញ​លោក​ស៊ា​ត សុខុម ជិះ​រថយន្ត​សេរី​ទំនើប បើក​កាង​ពីក្រោយ​រថយន្ត​ដឹកឈើ​របស់ខ្លួន​ថែម​ទៀតផង​។ ពេលខ្លះ លោក ស៊ា​ត សុខុម បាន​ប្រើ​រថយន្ត​កាម​មា​រី​ពណ៌​ត្រេអ៊ី​ពាក់​ស្លាម​លេខ ខេមរភូមិន្ទ ជិះ សម្រាប់​បើក​កាង​ពីក្រោយ​ផងដែរ​។​ហើយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិនដែល​ហ៊ាន​ត្រួតពិនិត្យ ឬ​ហើបមាត់​ពី​ការរកស៊ី​ដឹកជញ្ជូន​ ឈើ​ខុសច្បាប់​របស់លោក ស៊ា​ត សុខុម នោះទេ គឺ​ទី​១​ដោយសារតែ​លោក ស៊ា​ត សុខុម មាន​ ​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២ លោក ស៊ា​ត សុខុម មាន​ស្បែក​ជា​យោធា និង​​មាន​ថ្នាក់លើ​របស់គាត់​ជា​មេបញ្ជាការ​សឹក​រង​ខេត្តក្រចេះ​ជួយ ជ្រោមជ្រែង ។

 

គេ​លើក​ជា​សំណួរ​ថា តើ​បទបញ្ជា​លេខ ០១ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច មាន​ឥទ្ធិពល​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ស៊ា​ត សុខុម បាន​ឬក៏​អត់ ព្រោះ​លោក ស៊ា​ត សុខុម កំពុងតែ​ផ្គើន​ចំពោះ​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល ។ លោក ស៊ា​ត សុខុម កំពុង​ធ្វើ​នៅពេលនេះ​មាន​ទំហំធំធេង និង​ព្រហើន​បំផុត​ចំពោះ​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​ទាមទារ ឲ្យ​ថ្នាក់លើ​ត្រួត​ពិនិត្យមើល​ភាព​អនាធិប​តេយ្យ​​របស់​លោក ស៊ា​ត សុខុម ឡើងវិញ​ជាបន្ទាន់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា​ព្រោះតែ​សម្អាង​លើ​ស្បែក​ជា​យោធា លោក ស៊ា​ត សុខុម អាចធ្វើ​អ្វីៗ​តាម​តែ​​អំពើ​ចិត្ត ។
 
 
​លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​លោក ព្រាប សុធា​រ៉ា ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មេព្រៃ​មេ​ខ្មូត​មិនមាន​សកម្មភាព​ពី​ការទប់ស្កាត់ និង​បង្ក្រាប​នោះទេ គឺ​បិទ​ភ្នែក​ឲ្យ​លោក ស៊ា​ត សុខុម មានការ​ដឹកជញ្ជូន​ឈើ​ប្រណីត​មាន បេង ធ្នង់ និង​គ្រញូង រាល់​យប់​ថ្ងៃ​តែម្តង​ដូចនេះ​លោក ច័ន្ទ សារុន ជាពិសេស​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អនុវត្ត​បទបញ្ជា​លេខ ០១ ក្នុងការ​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល មិនគួរ​មើលរំលង​ពី​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​លោក ស៊ា​ត សុខុម ដែល​ប្រើ​ស្បែក​ជា​យោធា​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​លេខ ០១ ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ទៅ​ប្រទេស​វៀតណាម រៀងរាល់​យប់ រាល់ថ្ងៃ​នោះទេ ៕

gg (1) gg (2) gg (3) Chan Sarun-001

 

Leave a Reply

(*) Required, Your email will not be published