រថយន្ត​​ហ៊ី​យ៉ា​ន់​ដាយ​ បុក​សន្ដិសុខ​ម្នាក់​ ខណៈ​ដើរ​ឆ្ល​ងថ្នល់​ ហើយ​សង​ ៦០០​ ដុល្លារ​ដើម្បី​បញ្ចប់រឿង​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​សន្ដិសុខ​ឯកជន​ ដើរ​ផ្លូវត្រូវ​រថយន្ដ​កូរ៉េ​មួយ​គ្រឿង​បុក​បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់​សន្លប់​ឈឹង​នៅ​នឹង​កន្លែង​ ត្រូវ​បាន​ គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ លុះ​ព្រឹក​ឡើង​ត្រូវ​គ្រួសារ​ជន​រង​គ្រោះ​ចូល​មក​ដោះស្រាយ​គ្នា​ ដោយ​ អ្នកបើកបរ​រថយន្ដ​ ព្រម​ចេញថ្លៃ​ព្យា​ បាល​ដល់​ក្រូម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​ ៦០០​ដុល្លា​។​​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិត​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ខាង​ មុខ​ផ្សារ​ជម្ពូ​វ័ន​មុខ​ ភូមិ​ជម្ពូ​វ័ន​សង្កាត់​ ចោម​ចៅ​ ខ​ណ្ទ​ពោធិ៍​សែន​ជ័យ​ ។​

 

​សាក្សី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​មានឈ្មោះ​ អ៊ុំ​ មាន​អាយុ​៣៥​ឆ្នាំ​ ជា​សន្ដិសុខ​ Royal​ Security​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​-​សង្កាត់​កើត​ ហេតុ​ខាងលើ​ រង​របួស​ក្បាល​ និង​ខ្លួន​ ចំណែក​រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ ចំណុះ​១​តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 1K-7334​ ដឹក​កម្មករ​រោង​ចក្រ​ ។​

 

​សម្ថ​កិច្ច​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​រថយន្ដ​មួយ​គ្រឿង​ធ្វើ​ដំណើរ​  ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដល់​កន្លែង​ កើតហេតុ​ ស្រាប់តែ​បុរស​រង​គ្រោះ​ធ្វើ​ ដំណើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ស្ថានភាព​ស្រវឹង​ ពេល​នោះ​ធ្វើ​ឱ្យ​អ្នក​ បើកបរ​រថយន្ដ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ ទៅ​កៀរ​ជន​រង​គ្រោះ​ប៉ះ​ចំ​កញ្ចក់​ខាងស្ដាំ​ បណ្ដាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួស​បែកក្បាល​សន្លប់​ឈឹង​នៅ​នឹង​កន្លែង​ ។​ ភ្លាមៗ​នគរបាល​បាន​ចុះ​ទៅ​ដល់​ជួយ​ធ្វើ​ អន្ដរាគមន៍​ហៅ​រថយន្ដ​សង្គ្រោះ​របស់​ អង្គភាព​៧១១​ កងពលតូច​លេខ​ ៧០​ដឹក​ យក​ទៅ​កាន់​មន្ទីរ​ព្រះ​កុសុមៈ​ហៅ​មន្ទីរ​ ពេទ្យ​លោកសង្ឃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​បន្ទាន់​ ចំណែក​រថយន្ដ​ត្រូវ​បាន​នគរ​ បាល​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ដោះ​ ស្រាយ​គ្នា​ជា​ក្រោយ​ ។​

 

សមត្ថកិច្ច​បាន​បន្ដ​ថា​ លុះ​ព្រឹក​ឡើង​ សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ ដោះស្រាយ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​ អ្នក​ បើកបរ​រថយន្ដ​ដោយ​មានការ​សម្រុះ​ សម្រួល​ពី​នគរបាល​ ឃើញ​ថា​អ្នកបើកបរ​ រថយន្ដ​ព្រម​ជួយ​ចេញថ្លៃ​ព្យាបាល​ដល់​ ជន​រង​គ្រោះ​ចំនួន​៦០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ ៕

gf (2) gf (1)

 

Leave a Reply

(*) Required, Your email will not be published