ស្រ្តី​ទំនើង​​បើករថយន្ត​ឡង់​គ្រី​ស័រ​ពាក់​ស្លាក​លេខ​រដ្ឋ ​កៀរ​ម៉ូតូ​គេ​ឲ្យ​រង​ការខូចខាត ហើយ​ឈប់​ឡាន​និយាយ​ទូរស័ព្ទ​ធ្វើ​ព្រងើយ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាតវ័យ​ជាង​២៥​ឆ្នាំ​ម្នាក់ ដែលមាន​រូប​សម្រស់​ស្រស់​ផូរ​ផង់ ដែល​ទំនងត្រូវ​ជា​កូនរបស់​អ្នក​​មាន​លុយ​មានអំណាច តែ​បែរ​ជា​មាន​ចរិត​ទំនើង​ បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ​ស៊េរី​ទំនើប   ​ពាក់​ស្លាក​លេខ​រដ្ឋ ទៅ​កៀរ​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី​រសៀល ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ខណ្ឌ​៧​មករា ទល់មុខ​ក្រសួងការពារជាតិ​។

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​សលាយ​ក្រ​ហម​ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1AX 5272 ជិះ​ដោយ​យុវជន​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិស​ដៅ​​ពី​លិចទៅ​កើត​។ ខណៈពេល​ជិះ​មកដល់​ចំណុច​ កើត​ហេតុ ទល់មុខ​ក្រសួងការពារជាតិ ស្រាប់​តែមាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ស៊េរី​ទំនើប ពាក់​ស្លាក​លេខ រដ្ឋ ០៦ ០២-៩៨៨៨ បើកបរ​ដោយ​ស្ត្រី​វ័យក្មេង​ម្នាក់ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើក​បម្រុង​បត់​មក​ខាងឆ្វេង​ដៃ តែ​មិន​ប្រយ័ត្ន​ក៏បាន​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុងតែ​ធ្វើដំណើរ​នៅ​ខាងឆ្វេង​ដៃពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះដែលជា​​អ្នក​ឌុប​ បាន​​ដួល​បោក​នឹង​ថ្នល់​រងរបួស​ស្រាល​ ចំណែកឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។​

 

​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​មានការ​ហួសចិត្ត​នោះ គឺ​បន្ទាប់ពី​បង្កហេតុ​រួច ស្ត្រី​ទំ​នើង​​ដែល​បើកបរ​រថយន្ត​ខាង​លើ​ ​មិន​ព្រម​ចុះ​ពី​ឡាន​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នោះទេ គឺ​ស្ត្រី​រូប​នោះ​បាន​​បិទ​កញ្ចក់​និយាយ​ទូរស័ព្ទ​ធ្វើ​ព្រងើយ​។ លុះ​មួយសន្ទុះ​ក្រោយមក ពេលដែល​ស្ត្រី​ខាង​លើ​​បានដឹងខ្លួន​ថា ត្រូវ​ភ្នាក់ងារ​កាសែត​ប្រមាញ់​រូប​ភាព​បាន​នោះ គេ​ក៏បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ដោយ​ទុក​តែ​លេខ​ទូរស័ព្ទ​ឲ្យ​ជនរងគ្រោះប៉ុណ្ណោះ​ ប៉ុន្តែ​លេខ​ទូរស័ព្ទ​នោះ​ពុំ​អាច​ទំនាក់ទំនង​បានទេ​។

 

ភ្លាមៗ​នោះជនរងគ្រោះ រួម​និង​អ្នកសា​រព័ត៌​មាន បានប្រុង​​ឡើងជិះ​ម៉ូតូដើម្បី​ធ្វើការ​ប្រដេញរថ​យន្ត​បង្ក​ ស្រាប់តែ​លេខ​មុខ​បុរស​ម្នាក់ ជិះ​រថយន្ត​ម៉ាក វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-0313 ដែល​អះអាងថា ជា​អ្នកតំណាង​របស់​ភាគី​ជនបង្ក​​​មក​ធ្វើការ​សម្របសម្រួល​ចរចា​ជាមួយ​ភាគី​ជនរងគ្រោះ​។​

 

បន្ទាប់ពី​ធ្វើការ​ចរចា​គ្នា​មួយសន្ទុះ ភាគី​តំណាង​ជនបង្ក ក៏បាន​ដឹក​ជនរងគ្រោះ​ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ និង​ព្រម​ចេញ​លុយ​ថ្លៃ​ជួសជុល​ម៉ូតូ​ដែល​​រង​ការខូចខាត ដោយ​មិនចាំបាច់​រំខាន​ដល់​សមត្ថកិច្ច​នោះឡើយ​។ ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​ស្ត្រី​ដែល​បើករថយន្ត​បង្ក មិន​គួរណា​មាន​រូបរាង​ស្អាតបាត បើករថយន្ត​ថ្លៃៗ ប៉ុន្តែ​បែរ​ជា​គ្មាន​សុជីវធម៌ គ្មាន​ការទទួលខុសត្រូវ​ចំពោះ​កំហុស​របស់ខ្លួន អាង​តែមាន​ខ្សែ​ទុយោ​ធំ ចង់​​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ​សោះ​។ បើ​តាម​អ៊ុំ​ស្រី​ម្នាក់ គាត់​បាននិយាយ​បែប​កំប្លែង​ថា ប្រហែលជាស្ត្រី​ខាង​លើនេះ​ ​រវល់​​តែ​ជិះ​​រថ​យន្ត​ស៊េរី​ទំនើបៗដើរ​លេងភ្លេច​ចូល​សា​លា​រៀនសូត្រហើយ​មើល​ទៅ ទើប​បានជាគ្មាន​សុវជីវ​ធម៌​​ក្នុង​ខ្លួន​បែប​នេះ៕​

0001-20130822_181453 0002-20130822_181553 0003-20130822_180920 0004-20130822_180958

 

Leave a Reply

(*) Required, Your email will not be published