កុមារាម្នាក់​ដើរ​ឆ្លង​ស្ពាន​ឈើ​ ផុង​ធ្លាក់​ចូល​ទឹក​ស្លាប់​​យ៉ាង​អាណោច​​អាធ័ម

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​យ៉ាង​ អាណោចអាធ័ម​នៅ​គ្រា​ដែល​ក្មេង​ប្រុស​ រង​គ្រោះ​ដើរ​ឆ្លង​ស្ពានឈើ​ពី​ផ្ទះ​ជីដូន​ ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់​ភ្លាម​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​ព្រែក​ តា​គង់​១​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ ។​

 

​លោក​សែ​ម​ សា​វន​ អាយុ​៣៥​ឆ្នាំ​ ត្រូវ​ ជា​ឪពុក​ក្មេង​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កូន​ ប្រុស​របស់​គាត់​មានឈ្មោះ​វុ​ធ​ វី​រៈ​វ័​ន្ដ​ អាយុ​៥​ឆ្នាំ​ ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ​ ក្នុង​ ចំណោម​កូន​៣​នាក់​។​ ជា​រៀងរាល់ថ្ងៃ​កូន​ ទាំង​៣​នាក់​តែងតែ​ដើរ​ឆ្លង​ស្ពានឈើ​ពី​ ផ្ទះ​គាត់​ទៅ​លេង​ផ្ទះ​ជីដូន​នៅ​ចម្ងាយ​ជាង​ ២០​ម៉ែត្រ​ពី​គ្នា​ ព្រោះ​ផ្ទះ​គាត់​ទឹក​លិច​ ។​ នៅ​ថ្ងៃ​កើតហេតុ​កូនប្រុស​ពៅ​បាន​ឆ្លង​ មក​លេង​នៅផ្ទះ​ជីដូន​ដល់​ពេល​ត្រឡប់​ ទៅ​វិញ​មិនឃើញ​កូន​មក​ដល់​ផ្ទះ​ក៏​នាំ​គ្នា​ ដើរ​រក​នៅ​តាម​ផ្ទះ​អ្នក​ជិតខាង​ និង​នៅ​ សាលារៀន​ ខ្លាចក្រែង​ទៅ​រៀន​ជាមួយ​បង​ គេ​។​ ពេល​នោះ​គាត់​និង​ក្រុម​គ្រួ​សារបាន​ ដើរ​រក​គ្រប់កន្លែង​មិនឃើញ​ឡើយ​ ក៏​នាំ​ គ្នា​ចុះ​រាវ​នៅ​ក្នុង​ទឹក​ក្រោម​ស្ពានឈើ​ ស្រាប់តែ​ប្រទះ​ឃើញ​កូន​លិច​នៅ​បាត់ដី​ ក៏​នាំ​គ្នា​ស្រង់​ឡើង​ ដើម្បី​ជួយ​សង្គ្រោះ​ ដែរ​ តែ​ហួសពេល​ហើយ​ ។​

 

​លោក​ជុំ​ សា​វុ​ធ​ នាយ​ប៉ុស្ដិ៍​នគរបាល​ ចាក់​អង្រែ​លើ​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​រង​ គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ ដោយ​សំអាង​ទៅ​លើ​ការ​អះអាង​របស់​ ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​ពុំ​មាន​ពាក់ព័ន្ធ​ ករណី​អ្វី​ផ្សេង​នោះ​ទេ​ ។​ ​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ ។​

 

​សូម​បញ្ជាក់​ថា​ ចំណុច​ដែល​ក្មេង​ ប្រុស​អាយុ​៥​ឆ្នាំ​លង់ទឹក​ស្លាប់​ ប្រជា​ពល​ រដ្ឋ​នៅ​តំបន់​នោះ​ផ្ទះ​ជា​ច្រើន​លិចលង់​ ដោយសារ​ជំនន់​ទឹកភ្លៀង​ត្រាំត្រែង​ និង​ មួយ​ផ្នែក​ទៀត​បណ្ដាល​មក​ពី​ឈ្មួញ​បូម​ ខា​ច់​ចាក់​លុប​បឹង​ធម្មជាតិ​ ៕

1-4615

 

Leave a Reply

(*) Required, Your email will not be published