ទិញ​ខោអាវ​ ឃើញ​អ្នក​លក់​ឱន​ មើល​ទៅ​ទំនង​ យក​ដៃ​ទៅ​ស្ទាប ជាប់​ខ្មោះ​

, , Leave a comment

ក្រុង​ប៉ោយប៉ែត ៖ បុរស​រពឹសដៃ​ម្នាក់​កងកម្លាំង​រាជ​អាវុ​ធ​ហត្ថ​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៣ បន្ទាប់ពី​ជនសង្ស័យ មក​ទិញ​ខោអាវ​នៅ​កន្លែង​នារី​រូប​ស្រស់​ជា​អ្នកលក់​ខោអាវ នៅ​ផ្សារ​អគ្គ​ថ្មី ស្ថិត នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ ប៉ែត ខេត្ដ​បន្ទាយមានជ័យ បាន​ប្ដឹង​ថា ជន នេះ​យកដៃ​ស្ទាប​គូទ​នាង ពេលដែល​នាង ឱន​រើស​ខោអាវ​យកមក​លក់​ឱ្យ​បុរស ម្នាក់នេះ​មើល ។​

 

ប្រភព​ពី​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ វិ​ន គឿន អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក ថ្មគោល ខេត្ដ​បាត់ដំបង សព្វថ្ងៃ​រស់នៅ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត មានមុខរ​បរជា​អាជីវករ​ក្នុង ផ្សារ​រុង​ក្លឿ ។ រីឯ​នារី​ជាដើម​បណ្ដឹង​មាន ឈ្មោះ ឆ​.​ប​.​ល អាយុ​២៤​ឆ្នាំ ជា​អាជីវករ លក់​ខោអាវ​នៅ​ផ្សារ​អគ្គ​ថ្មី ក្រុង​ប៉ោយប៉ែត ។​

​ប្រភព​ខាងលើ​បាន​បន្ដទៀត​ថា មុនពេល ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ត្រូវបាន​នារី​លក់ ខោអាវ​ខាងលើ​ចោទថា គេ​បាន​ស្ទាប អង្អែល​គូទ​របស់​នាង ខណៈដែល​នាង​ឱន រើស​ខោអាវ ដើម្បី​លក់ ទើប​ធ្វើឱ្យ​នាង ខឹង ផ្អើលឆោឡោ​ពេញ​ផ្សារ​តែម្ដង​។ ភ្លាម នោះ​នាង​ក៏បាន​រាយការណ៍​ឱ្យ​កងកម្លាំង កងរាជអាវុធហត្ថ​ចុះទៅ​ឃាត់ខ្លួន​មក សួរនាំ​តែម្ដង ។​

 

​ពាក្យចាស់​ពោលថា ( រ​ពិល​ដៃ​ផ្ទៃ​ឆ្អែត​) ផ្ទុយទៅវិញ លោក វិ​ន គឿន បែរជារ​ពិល​ដៃ ត្រូវ​ប៉េអឹម​ឃាត់ខ្លួន ព្រោះ តែ​រឿង​ស្ទាប​គូទ អ្នកលក់​ខោអាវ​ទៅវិញ​។ បើទោះបីជា​បែបណា នេះ​គឺជា​រឿង​ប្រុស​ប្រកែក ស្រី​ប្រកាន់ បច្ចុប្បន្ន សមត្ថកិច្ច កំពុងមាន​ចំណាត់ការ លើ​ករណីនេះ​៕​

 that-0332

 

Leave a Reply

(*) Required, Your email will not be published