សាំងយ៉ុង​បើកបុករះ​អ្នកថ្មើរជើង​ម្នាក់ស្លាប់ និងម្នាក់ទៀត​រងរបួសធ្ងន់

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ស្លាប់​ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​នារី​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃទី​២១ ខែ សីហា ឆ្នាំ ២០១៣ ត្រង់ចំណុច​ផ្លូវ​លេខ​៧០ ក្នុង​ក្រុមទី​៣៩ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1S-2974 បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ​ក៏​ទៅបុខ​រះ បណ្ដាល​ឲ្យ​ស្ត្រី​ជា​អ្នកលក់​ពោះគោ​ទឹកប្រហុក​ម្នាក់ និង​បុរស​ម្នាក់ទៀត ដែល​ដើរ​នៅលើ​ចិញ្ចើមផ្លូវ​រងរបួស​ធ្ងន់ ។​បុរស​ដែល​រងរបួស​ធ្ងន់ បាន​ស្លាប់ ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។​

 

គួរ​បញ្ជាក់ថា អ្នកបើករថយន្ត​បង្ក​បាន​បើកទ្វារ​គេចខ្លួន​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ ដោយ​បន្សល់ទុក​អ្នករួមដំណើរ​ម្នាក់ ។ សម​ត្ថា​កិច្ច​បាន​ចុះ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ។ ចំណែក​សាកសព​ត្រូវបាន​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

1-4613 2-2117

 

Leave a Reply

(*) Required, Your email will not be published