មនុស្ស ៣៧ ​នាក់​បាន​ស្លាប់​ក្នុង​​ឧ​ប្ប​ត្តិហេតុ​ធ្លាក់​រថយន្ត​ទេសចរណ៍​​ នៅ​រមណីយដ្ឋាន​មួយ នៃ​ប្រទេស​ម៉ាឡេស៊ី

, , Leave a comment

ប្រទេស​ម៉ាឡេស៊ី ៖ យ៉ាង​ហោច​ណាស់​មាន​អ្នកទេសចរ​ប្រមាណ​ ៣៧​​នាក់​​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​​​ធ្លាក់​រថយន្ត​ទេសចរណ៍​​​​ចូល​ទៅ​ក្នុង​ជ្រោះ​មួយ​​កាល​ពីម្សិលមិញ។ នេះ​បើ​យោង​តា​ម​សេ​ចក្តី​រាយ​ការណ៍​អាជ្ញាធរ​ប៉ូលិស​ម៉ាឡេស៊ី​។ ហេតុការណ៍​ខាងលើ​ បាន​កើត​​ឡើង​នៅ​តំបន់​រមណីយដ្ឋាន ​Genting Highland ដ៏​ល្បី​របស់​​ប្រទេស​នេះ នៅ​ពេល​ដែល​រថយន្ត​ទេសចរណ៍​​របស់​ខ្លួន ​​បាន​ដឹក​អ្នកដំណើរ​សរុប​ ៥៣​នាក់​​​ធ្លាក់​ចូល​ជ្រុះ​​ដែល​មាន​កម្ពស់​ប្រមាណ ​៦០​ម៉ែត្រ។ អ្នកទេសចរ​ ១៦​នាក់​​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ភ្លាមៗ​នៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ ហើយ​គេ​រំពឹង​ថា ​តួលេខ​អ្នក​ស្លាប់​នឹង​កើន​ឡើង​​ខណៈ​​អ្នក​រង​របួស​ផ្សេង​ទៀត​កំពុង​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ប៉ូលិស​កំពុង​​ស៊ើបអង្កេត​បន្ត​ដើម្បី​ស្វែងរក​មូលហេតុ​​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​​​ដ៏​ធ្ងន់​ធ្ងរ​។ ក៏ប៉ុន្តែ​ យោង​តាម​ប្រសាសន៍​លោក​រដ្ឋ​មន្ត្រី​​អភិបាល​រដ្ឋ Abdul Rahman Dahlan ​​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​​បាន​បណ្ដាល​មក​ពី​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​​លឿន​ហួស​កំណត់ ​ធ្វើ​ឲ្យ​អ្នក​បើកបរ​បាត់បង់​​ភាព​ម្ចាស់​ការ​បញ្ជា​រថយន្ត​ រហូត​​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ជ្រោះ​នៅ​ពេល​នោះ។ ​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ក៏​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក​ដល់​ជនរងគ្រោះ​ទាំង​នោះ​ផង​ដែរ។

 

​​ករណី​ធ្លាក់​រថយន្ត​ចូល​ជ្រោះ​នៅ​កន្លែង​ដដែល​នេះ​​ធ្លាប់​​​កើត​មាន​​​ជា​ច្រើន​ករណី​រួច​មក​ហើយ ក្នុង​នោះ​ ​កាលពី​ឆ្នាំ​២០១០​ មាន​មនុស្ស​ ៧​នាក់​​ស្លាប់​ និង​ ២០​នាក់​ផ្សេង​ទៀត​​​​​រង​របួស​​ និង​កាល​ពី​ឆ្នាំ ២០១២​ ​ក៏​​​មាន​អ្នកទេសចរ​ឥណ្ឌា​ចំនួន ​២​នាក់​បាន​ស្លាប់​ និង​២០​នាក់​បាន​ផ្សេង​ទៀត​បាន​​រង​របួស៕​​

Malaisy Malaisy (2) Malaisy (3) Malaisy (4) Malaisy (1)

 

Leave a Reply

(*) Required, Your email will not be published