ចុះ​បង្ក្រាប​កន្លែង​បម្រើសេវា​ផ្លូវភេទ​ដុះ​ស្លែ​មួយ​កន្លែង និង​ឃាត់ខ្លួន​ថៅកែ​បាន​ពីរ​នាក់​ប្តី​-ប្រពន្ធ​​នាក់

, , Leave a comment

​ខេត្ដកំពង់ឆ្នាំង​ ៖​ ទីតាំង​បើក​បម្រើ​សេវា​ផ្លូវភេទ​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ឃុំ​ថ្ម​ឥដ្ឋ​ ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ត្រូវ​សមត្ថកិច្ច​នគរបាល​ចុះ​បង្ក្រាប​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ពី​ប្រជា​ពល​រដ្ឋ​។​ ការ​បង្ក្រាប​ទីតាំង​កន្លែង​ប្រព្រឹត្ដ​ សញ្ចារ​កម្មនេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ ព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៣​ ។​

 

​លោកស្រី​វរសេនីយ៍ឯក​ ប្រាក់​ សៅ​នី​ ស្នងការ​រង​នគរបាល​ខេត្ដកំពង់ឆ្នាំង​ បានឱ្យ​ដឹង​ថា​ ក្នុង​ពេល​ចុះ​ប្រតិបត្ដិ​ ការ​នេះ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ ពិសេស​តាម​ឃ្លាំមើល​អំពី​សកម្មភាព​ នៅ​ទី​នេះ​ ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ ជាក់លាក់​ហើយ​សមត្ថកិច្ច​នគរបាល​ បាន​ចុះ​ធ្វើការ​តែ​ម្ដង​ ។​ ក្នុង​ពេល​ចុះ​ ប្រត្ដិបត្ដិការ​នៅ​ទីតាំង​បម្រើសេវា​ផ្លូវ​ ភេទ​ដុះ​ស្លែ​មួយ​កន្លែង​នេះ​ គឺ​បាន​ឃាត់​ ស្ដ្រី​ម្នាក់​ឈ្មោះ​ លឹ​ម​ អេ​ង​ជូ​ អាយុ​ ៤៥​ឆ្នាំ​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​វ៉ា​ន់​ លាង​ហាក់​ អាយុ​៤៥​ឆ្នាំ​ជាម​ន្ដ្រី​យោធា​ ពាក់​ស័ក្ដិ​១​ ដែល​ជា​ម្ចាស់ផ្ទះ​និង​ រក​ឃើញ​ស្រោម​អានា​ម័​យ​ដែល​ពុំ​ទាន់​ប្រើ​ចំនួន​៨​ប្រអប់​និង​ប្រអប់​ដែល​ប្រើប្រាស់​រួច​ជា​ច្រើន​ប្រអប់​និង​រំដោះ​បាន​ស្ដ្រី​ បម្រើសេវា​ផ្លូវភេទ​បាន​ចំនួន​៤​នាក់​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ផង​ដែរ​ ។​

 

​លោកស្រី​ស្នងការ​រង​បាន​ប្រាប់​ទៀត​ថា​ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​សមត្ថ​កិច្ច​នឹង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ ដោយ​ចោទប្រកាន់​ពី​បទ​បើក​ទីតាំង​ ប្រព្រឹត្ដ​សញ្ចារ​កម្ម​ កន្លែង​បម្រើសេវា​ ផ្លូវភេទ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ដើម្បី​អនុវត្ដ​បន្ដ​។​ ដោយឡែក​ ចំពោះ​ស្ដ្រី​រង​គ្រោះ​៤​នាក់​នឹង​ប្រគល់​ទៅ​ឱ្យ​អង្គការ​ ឬ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ទទួល​ ទៅ​អប់រំ​ ។​

 

​លោកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ ការ​បង្ក្រាប​ដែល​ទទួល​បាន​ជោគជ័យ​នា​ពេល​នេះ​ គឺ​កម្លាំង​សមត្ថកិច្ច​របស់​ ខេត្ដ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ ស្រុក​នោះ​ទេ​ ។​ ពេល​ចូល​ដល់ទី​តាំង​ទើប​ ហៅ​សមត្ថកិច្ច​ចុះ​មក​ទីតាំង​តែ​ម្ដង​ ៕

T-0401 T-0400 T-0397-1

 

Leave a Reply

(*) Required, Your email will not be published