​មន្ត្រី​យោធា ចង​.​ក​សម្លាប់ខ្លួន​នៅក្រោយ​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ​

, , Leave a comment

ខេត្ត​​ស្ទឹងត្រែង ៖​ មន្ត្រី​យោធា​នៃ​អង្គភាព​យោធភូមិភាគ​ទី​១​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​ស្វាយ​ ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២៧​ម៉ែត្រ ដោយ​មិនដឹង​មូលហេតុ​។ បើតាម​ការរៀបរាប់​ពី​កូនប្រុស​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​មន្ត្រី​យោធា​ដែល​ចង​.​ក​សម្លាប់ខ្លួន​ខាងលើនេះ មាន ឈ្មោះ សន ថាច អាយុ​៤៩​ឆ្នាំ ឋានៈ​វរសេនីយ៍ទោ និង​មាន​មុខងារ​ជា​នាយរង​ការិយាល័យ​ទី​៤​នៃ​អង្គភាព​យោធភូមិភាគ​ទី​១ មានកូន​ចំនួន​៤​នាក់​ប្រុស​២ ស្រី​២​រស់នៅក្នុង​បន្ទុក និង​មាន​ប្រពន្ធ​ឈ្មោះ សន ហុង​សាយ អាយុ​៥១​ឆ្នាំ​ជា​មេផ្ទះ​មាន​ទីលំនៅ​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​. ក្រុង​. ខេត្តស្ទឹងត្រែង​។

 

នៅ​ម៉ោង​ប្រហែលជា​៣​និង​៣០​នាទី​ទៀបភ្លឺ​គេ​បានឃើញ​ឪពុក​របស់គេ​ចុះពីលើផ្ទះ​មកក្រោម ប៉ុន្តែ​ខ្លួនគេ​មិនបាន​ចាប់អារម្មណ៍​ទេ ដោយ​គេ​ជា​អ្នក​ដេក​នៅក្រោម​ផ្ទះ ហើយ​គេ​ក៏បាន​ដេក​ទៅវិញ។ លុះ​ភ្លឺ​ឡើង​ព្រលឹម​ស្រាងៗ ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ដដែល​ទើប​ម្តាយ​គេ ថា​បាត់​ឪពុក​មិនដឹង​ទៅណា ក៏​នាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ​ចង​.​កជាប់​នៅលើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​២៧​ម៉ែត្រ ទើប​ផ្អើលឆោឡោរ​ត់ទៅ​កាត់ផ្តាច់​ខ្សែ និង​ហៅ​អ្នក​ជិត​​ខាង​ឲ្យ​មកជួយ​នឹកស្មានថា គាត់​មិនទាន់​ស្លាប់​ប៉ុន្តែ ពេល​ផ្តាច់​ខ្សែ​ចុះមក​ក្រោម គាត់​បាន​ស្លាប់​បាត់ទៅហើយ។​

 

​លោកស្រី​ សន ហុង​សាយ ប្រពន្ធ​ជនរងគ្រោះ​រៀបរាប់​ទាំង​សោក​សង្វេគ​ថា ប្តី​របស់គាត់​មាន​ចរិត​ស្លូតបូត​ណាស់  មិនដែល​មានរឿង​ជាមួយ​អ្នកណា នោះឡើយ​សូម្បីតែ​ជាមួយ​ប្រពន្ធ​កូនៗ​ក៏​មិនដែល​ប្រើ​សំដី​ខ្លាំង​ដាក់​ដែរ មិនគួរណា​គាត់ ទៅ​ចង​.​ក​សម្លាប់ខ្លួន​យ៉ាងនេះ​ទេ​។ ពីមុន​គាត់​ធ្លាប់មាន​ជំងឺ​នៅក្នុង​ខ្លួន តែ​ត្រូវ​ព្យាបាល​ជាសះស្បើយ​រួចហើយៗ​បើទោះជា​ភាព​រកាំរកូស​នៅក្នុង​រង្វង់​គ្រួសារ​ក៏​គ្មាន​ដែរ​។ ការធ្វើអត្តឃាត​ដោយ​ចង​.​ក ខាងលើនេះ ក្រុមគ្រួសារ មិនដឹងថា​មាន​អាថ៌កំបាំង​យ៉ាងណា​នោះទេ ហើយក៏​មិនដឹង​ពី​មូលហេតុ​ដែរ​។​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល​វិច័យ ពិតជា​ចង​.​ក​សម្លាប់ខ្លួន​ប្រាកដ​មែន​សព​ជនរងគ្រោះ​ត្រូវបាន ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕  ដោយ​ខេមរិន

rr

 

Leave a Reply

(*) Required, Your email will not be published