វៀតណាម ​កាត់ទោស​ប្រហារជីវិត​ស្ត្រីជនជាតិថៃ​ម្នាក់ ពីបទជួញដូរ​ថ្នាំញៀន

, , Leave a comment

តុលាការ​​ភាគខាងត្បូង​ប្រទេសវៀតណាម បាន​កាត់ទោស​ប្រហារជីវិត​ស្ត្រីជន​ជា​ថៃ​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន ប្រភេទ​កូកាអ៊ីន២គីឡូក្រាម ទៅក្នុង​ប្រទេស​វៀត​ណា។ នេះ​យោងតាមការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​របស់​វៀតណាម ក្នុង​ថ្ងៃ​ពុធ​នេះ។

 

កាសែត ថា​ញ់ នៀ​ន បាន​ចុះផ្សាយ​ថា តុលាការ​ប្រជាជន​ក្នុង​ក្រុង ហូ​ជី​មីង បាន​កាត់ទោសប្រហារជីវិត​ស្ត្រី​ថៃ​ឈ្មោះ ឆាយ​មង្គល ស៊ូ​រ៉ា​ឆា វ័យ៣១ឆ្នាំ​ កាលពី​ម្សិលមិញ។ ជនមានទោស​ត្រូវបាន​អាជ្ញាធរ វៀតណាម ចាប់ខ្លួន​កាលពី​ថ្ងៃទី១ខែតុលា ឆ្នាំ២០១២ ពោលគឺ​ចំពេល​ដែល​រូបនាង​បាន​ទៅដល់​ចំណត​អាកាស​ដ្ឋា​ន សន់​ញាត ដោយមាន​អាល់​ប៊ុ​ម​រូប​ថ​ចំនួន​ពីរ ដែល​បង្កប់​ថ្នាំញៀន​កូកាអ៊ីន២គីឡូក្រាម​នៅ​ខាងក្នុង។

 

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ តុលាការ​វៀតណាម​ក៏បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​នី​ហ្ស​រី​យ៉ា ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ដូចគ្នា។ វៀតណាម​មានច្បាប់​ប្រឆាំង​គ្រឿងញៀន​យ៉ាង​តឹងរឹង​ផងដែរ បើ​ប្រៀបធៀប​នឹង​ច្បាប់​​របស់​បណ្តា​ប្រទេសផ្សេងៗលើ​ពិភពលោក ​ក្នុងនោះការជួញដូរ​គ្រឿង​ទង្ង​ន់​ជាង​កន្លះ​គីឡូក្រាម​ឡើងទៅ​ គឺ​ត្រូវ​ទទួលទោស​ប្រហារជីវិត។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រមាណ១០០នាក់ ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ទាក់ទង​នឹង​បទឧក្រិដ្ឋ​គ្រឿងញៀន ដោយប្រហារជីវិត​តាម​ការចាក់​ថ្នាំ​បំពុល៕

yjn1377050700

 

Leave a Reply

(*) Required, Your email will not be published