​ចាញ់ល្បែង​ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់​ប្រើ​ញញួរ​វាយ​ប្លន់​២​ម៉ោង​ក្រោយ​ត្រូវ​ចាប់ខ្លួន​

, , Leave a comment

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ បុរស​ម្នាក់​សង្ស័យ​ចាញ់​ល្បែង​បាន​ហៅ​ម៉ូតូឌុប​ជិះ​ពេល​ដល់​ កន្លែង​ស្ងាត់​ប្រើ​ញញួរ​វាយ​ទៅ​លើ​ជន​ រង​គ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ​ តែ​២​ម៉ោង​ ក្រោយមក​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ចាប់ខ្លួន​ ។​ ​អំពើ​ប្លន់​អ្នក​រត់​ម៉ូតូឌុប​ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​ នាទី​យប់​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​ផ្លូវ​ស្ងាត់​មួយ​ ស្ថិត​ក្នុង​ ភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

 

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ស៊ូ​ សម្ពស្ស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​រត់​ មូ​តូ​ឌុ​ប​ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ ចំណែក​ជន​ សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ ព្រំ​ សុខា​ អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ បច្ចុប្បន្ន​ មក​លក់​ស្បែកជើង​តាម​ជាយ​ដែន​ក្នុង​ ខេត្ដបន្ទាយមានជ័យ​ ។​ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ពី​អ្នក​ រត់​ម៉ូតូ​ឌុ​វ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-5397​ ។​

 

​តាម​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​ខ្លួន​បាន​ឈរ​នៅ​មុខ​ សណ្ឋាគារ​ លី​ ហេង​ឆាយ​ ដូច​សព្វដង​ ដើម្បី​រង់ចាំ​ឌុ​ប​ម៉ូយ​ ។​ លុះដល់​វេលា​ យប់​ម៉ោង​កើតហេតុ​ក៏​មាន​បុរស​ម្នាក់​ ដែល​គេ​មិន​ស្គាល់​មុខ​បាន​ហៅ​ឱ្យ​ខ្លួន​ (​ជន​រង​គ្រោះ​)​ ឌុ​ប​ទៅ​ម្ដុំ​ផ្សារ​កណ្ដាល​ ។​ ពេល​នោះ​ខ្លួន​ក៏​បាន​ឌុ​បរ​ហូត​ដល់​មុខ​ ផ្សារ​កណ្ដាល​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ស្រាប់​ តែ​ជនសង្ស័យ​ឱ្យ​ឌុ​ប​បន្ដ​ទៅ​មុខ​ទៀត​។​ រហូត​ដល់​កន្លែង​កើតហេតុ​ជា​កន្លែង​ ស្ងាត់​ជនសង្ស័យ​ក៏​បាន​ដក​ដង​ញញួរ​មក​គំរាម​ឱ្យ​ឈប់​ម៉ូតូ​ ។​ បន្ទាប់​មក​ជន​ សង្ស័យ​ក៏​វាយ​មក​លើ​ខ្លួន​ត្រូវ​ខ្លួន​និង​ ក្បាល​តែ​ម្ដង​ ។​ ពេល​នោះ​ខ្លួន​ក៏​ឈប់​និង​ បាន​ប្រគល់​ម៉ូតូ​ឱ្យទៅ​ជនសង្ស័យ​តាម​ សម្រួល​ព្រោះ​ខ្លាច​ជនសង្ស័យ​សម្លាប់​ ។​

 

​គួរ​បញ្ជាក់​ថា​ ជនសង្ស័យ​ត្រូវ​បាន​ ចាប់ខ្លួន​ក្រោយ​ពី​ប្លន់​ជន​រង​គ្រោះ​បាន​ រយៈពេល​ជាង​២​ម៉ោង​នៅ​យប់​ថ្ងៃ​ដដែល​ ត្រង់​ចំណុច​ស្ពាន​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ហើយ​បាន​រឹបអូស​ ម៉ូតូ​ផង​ដែរ​ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំ​ រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ កាត់ទោស​តាម​ច្បាប់​ ៕

T-0380 T-0381

 

Leave a Reply

(*) Required, Your email will not be published