ខឹង​ប្ដី​មាន​ស្រី​ជិះ​ម៉ូតូឌុប​ទាំង​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ប៉ង​លោតទឹក​ស្ពាន​ជ្រោយចង្វា​តែ​ឃាត់​ទាន់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​ដែល​យាម​គោលដៅ​ស្ពាន​ជ្រោយចង្វា​ បាន​ឃាត់​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​ប៉ុនប៉ង​ ធ្វើ​អត្ដឃាត​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ ស្ពាន​ជ្រោយចង្វា​ដោយសារ​តែ​ស្ដ្រី​រូប​នេះ​តូចចិត្ដ​និង​ខឹង​ប្ដី​របស់​ខ្លួន​មាន​ស្រី​ថ្មី​។​ ​ហេតុការណ៍៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​ ៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

 

​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ ហើយ​ព្យាយាម​ធ្វើ​អត្ដឃាត​តែ​មិន​បាន​ សម្រេច​ ដោយសារ​តែ​តូចចិត្ដ​នឹង​ប្ដី​ កំហូច​របស់​ខ្លួន​មាន​ស្រី​ថ្មី​នោះ​ ត្រូវ​បាន​ គេ​ស្គាល់ឈ្មោះ​ វែង​ ដា​វី​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជា​អ្នកលក់​សាច់​ជ្រូក​ រស់នៅ​ផ្ទះ​ ជួល​ក្បែរ​សាលា​បុរី​១០០​ខ្នង​ ក្នុង​សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​ រីឯ​បុរស​កំហូច​ ដែល​ជា​ប្ដី​ត្រូវ​បាន​ប្រពន្ធ​និយាយ​ឱ្យ​ដឹង​ថា​ មានឈ្មោះ​ ចាន់​ បុរី​ អាយុ​២៨​ឆ្នាំ​ ។​

 

​បើ​តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ ករណី​ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​ ភ្ញាក់ផ្អើល​គេ​បានឃើញ​ស្ដ្រី​ដែល​មាន​ផ្ទៃ​ ពោះ​នេះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ឡើង​លើ​ស្ពាន​ ជ្រោយចង្វា​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ លុះដល់​ពាក់កណ្ដាល​ស្ពាន​នាង​ក៏​បានឱ្យ​ ម៉ូតូឌុប​នោះ​ឈប់​ រួច​ក៏​ឈរ​មួយសន្ទុះ​ ក្បែរ​បង្កាន់ដៃស្ពាន​ឈរ​យំ​ ឃើញ​ដូច្នេះ​ នគរបាល​ដែល​ល្បាត​នៅ​លើ​ស្ពាន​ក៏​បាន​ ទៅ​សួរនាំ​ស្ដ្រី​រូប​នេះ​ ហេតុ​អ្វី​បានជា​នាង​យំ​។​ ភ្លាមៗ​នោះ​ ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​ប៉ង​ធ្វើ​ អត្ដឃាត​នេះ​ ក៏​បាន​បែរមុខ​មក​សមត្ថ​ កិច្ច​ទាំង​ទឹកភ្នែក​ស្រក់​ប៉ិតៗ​ថា​ ខ្ញុំ​តូចចិត្ដ​  នឹង​ប្ដី​មាន​ស្រី​ថ្មី​ ហើយ​មកនេះ​ក្នុង​គោល​ បំណង​សម្លាប់​ខ្លួន​ ។​ ឮ​ដូច្នេះ​សមត្ថកិច្ច​ ក៏​បាន​ចាប់ដៃ​ រួច​ណែនាំ​កុំឱ្យ​ធ្វើ​បែប​នេះ​ អាណិតកូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ​ ។​ បន្ទាប់​ ពី​សួរនាំ​ដឹង​រឿងរ៉ាវ​ពី​ស្ដ្រី​រូប​នេះ​ សមត្ថ​ កិច្ច​ក៏​ទាក់ទង​ទៅ​ប្ដី​ឱ្យមក​ទទួល​ប្រពន្ធ​ និង​អប់រំ​កុំឱ្យ​ទាស់​គ្នា​បែប​នេះ​តទៅ​ទៀត​ ព្រោះ​ការ​សម្លាប់​ខ្លួន​មិនមែន​ស្លាប់​ថ្ងៃ​ នេះ​ ស្អែក​ឡើង​ទិញ​បាន​វី​ញ​នោះ​ឡើយ​ ៕

1-4595 2-2108

 

Leave a Reply

(*) Required, Your email will not be published