បង្ក្រាប​ក្រុមចោរ ប្លន់​ប្រដាប់អាវុធ ក្រោយ​បាញ់​ប្លន់ នៅ​បឹង​សាឡាង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នារី​រង​ទាំងពីរ កាលពី​វេលា ម៉ោង​ប្រមាណ​១១ និង​៣០​នាទី យប់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច ផ្លូវ​លេខ​៣៣៦ ក្រុមទី​១៣សង្កាត់​បឹង​សា ឡាង ខណ្ឌទួលគោក បណ្ដាលឱ្យ​នារី​ម្ចាស់ ម៉ូតូ​រងរបួស បែកក្បាល រួចមក ជនល្មើស​ពីរ​នាក់​ក្នុងចំណោម​បក្ខពួក ៤ នាក់ ត្រូវបាន​កម្លាំង នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេល​កំពុង​ចុះ​ល្បាត បានធ្វើការ ឃាត់ខ្លួន ដោយ​រឹបអូស ម៉ូតូ​មួយគ្រឿង និង​កាំភ្លើងខ្លី ម៉ាក​កា​៥៩ មួយ​ដើម  កាលពី​វេលា​ម៉ោង ប្រមាណ​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៣ ស្ថិត​តាមផ្លូវ​បេតុង ក្នុងភូមិ​មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង​១១​និង​៣០ នាទី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ ជន សង្ស័យ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២ គ្រឿង ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម បាន ភ្ជង់​ប្លន់​ម៉ូតូ​ពី​នារី​ពីរ​នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គី​និក ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក លេខ ភ្នំពេញ 1BY-0620 ដោយ​ឌុប​គ្នា​ចេញ ពី​ហូប បង្អែម​នៅ​ម្ដុំ​ផ្សារ​ដើម​គ ។​ ​យោងតាម​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ខណៈដែល​នារី​រង គ្រោះ​ទាំងពីរ​នាក់ កំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ ផ្លូវ​លេខ​៣៣៦ ឆ្ពោះ​ទៅផ្ទះ​របស់ខ្លួន លុះ​មក ដល់​ចំណុចកើតហេតុ ក៏ត្រូវ​ក្រុម ចោរប្លន់​ទាំង ៤​នាក់​ជិះ​មក​ក្បែរ ហើយ​ដក​កាំភ្លើង​ភ្ជង់​ប៉ង ប្លន់​យក​ម៉ូតូ ប៉ុន្ដែ​ដោយសារតែ​ស្ដាយទ្រព្យ សម្បត្ដិ​របស់ខ្លួន នារី​រងគ្រោះ​មិន​ព្រមឱ្យ ហើយ​ប្រតាយប្រតប់​ជាមួយ​ក្រុមចោរ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច ដែល​ចុះទៅ ដល់​កន្លែងកើតហេតុ​នោះ បានឱ្យដឹងថា នារី ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ស្រី​ពៅ អាយុ​១៩​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ​ស្រី​ឡា អាយុ​១៩​ឆ្នាំ ដូចគ្នា បច្ចុប្បន្ន​ស្នាក់នៅ​ក្បែរ​កន្លែង កើត ហេតុ នោះ ។ មន្ដ្រីនគរបាល ប៉ុស្ដិ៍​ស្ទឹងមានជ័យ បានឱ្យ ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ​ចាន់ សុទី អាយុ​១៩​ឆ្នាំ និង​ជន សង្ស័យ ទី​២ ឈ្មោះ​ឌុ​ច សីលា អាយុ​២០​ឆ្នាំ មុខរបរ​ជាជាង​ធ្វើ​តុទូ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ដថា ក្រោយពី​មានការ​ឃាត់ខ្លួន និង​សួរនាំ​រួចមក ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង ត្រូវបាន សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ប្រគល់​ជូនទៅ សមត្ថកិច្ច​ខណ្ឌទួលគោក ដើម្បី​ចាត់ការ បន្ដ ទៀត និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ជនសង្ស័យ​ពីរ​នាក់​ផ្សេងទៀត ដែលជា​បក្ខ ពួក​កំពុង​រត់ គេចខ្លួន ជាមួយ និង​ម៉ូតូ​ជន​រង គ្រោះ​នោះ ៕

Hong-0496 Hong-0495-1 Hong-0497

 

Leave a Reply

(*) Required, Your email will not be published