ញៀន​ថ្នាំ​ដល់ក​យក​ដុំថ្ម​គប់​ផ្ទះ​គេ​នគរបាល​ទៅ​អន្ដរាគមន៍​គប់​ទាំង​នគរបាល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​វ៉ៃខ្នោះ បន្ទាប់ពី​ធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ជាក់​ផ្ទះ​ប្រជាពលរដ្ឋ​រហូត​ផ្អើល ដល់​នគរបាល​មូលដ្ឋាន​ប៉ុ​ស្ដី​ផ្សារ​ដើមថ្កូវ ចុះមក​អន្ដរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​យកទៅ​កាន់​ទីស្នាក់ការ​ន​គ​របាល​ប៉ុស្ដិ៍ ដើម្បី​សាកសួរ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​៩៧ នៅ​ខាងជើង​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន​ជាង​១០​ម៉ែត្រ ក្នុង សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ​បានឱ្យ ដឹងថា មុនពេល​កើតមាន​ហេតុការណ៍ នេះ​គឺ​សាក្សី​បានឃើញ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-9925 ជិះ​មក​ឈប់​នៅ​កន្លែង​កើត ហេតុ​រួច​មួយសន្ទុះ​ទំនង​ពួកគេ​ញៀន​ថ្នាំ ខ្លាំងពេក​បានជា​វង្វេង​ស្មារតី​រើសយក​ដុំថ្ម​ទៅ​គប់​ផ្ទះ​ប្រជាពលរដ្ឋ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ។ អ្វីដែល​ហួស​នោះ​គឺ​នៅ ពេល​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ​ចុះ មក​អន្ដរាគមន៍​ដល់​កន្លែងកើតហេតុ បែរជា​ក្រុម​ជនសង្ស័យ​បាន​យក​ដុំឥដ្ឋ គប់​មកលើ​សមត្ថកិច្ច​មូលដ្ឋាន​ទៀត​ពួកគេ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន​ដែរ ប៉ុន្ដែ ត្រូវ​នគរបាល​ដេញ​ព័ទ្ធចាប់​វាយខ្នោះ​ពួកគេ​ទាំង​២​នាក់​យកទៅ​កាន់​ទីស្នាក់ការ​ន​គរ បាល​ប៉ុស្ដិ៍​ផ្សារ​ដើមថ្កូវ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បានប្រកែក​ថា​ពួកគេ​មិនបាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​អ្វី​ទេ​ហេតុអ្វី​ឃាត់ខ្លួន​ពួកគេ​។ សមត្ថកិច្ច​មូលដ្ឋាន​ប​ង្ហើ​ប​ថា ជនសង្ស័យ ទាំង​២​នាក់​នេះ​អាចជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ថ្ងៃនេះ​ទំនង​ពួកគេ​ញៀន​ថ្នាំ​ច្រើន ពេក​ធ្វើឱ្យ​វង្វេងស្មារតី​មក​ធ្វើ​សកម្ម ភាព​បែបនេះ​តែម្ដងទៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថ កិច្ច​សាកសួរ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ៕​

11 (1) 11

 

Leave a Reply

(*) Required, Your email will not be published