ប្រធានសភា​ថៃ អាចនឹង​ត្រូវ​បណ្តេញ​ចេញពី​តំណែង បន្ទាប់ពី​ផ្ទុះឡើង​នូវ​អំពើ​ហិង្សា ក្នុងពេល​ប្រជុំ​

, , Leave a comment

ប្រទេសថៃ ៖ ប្រធានសភា​​ថៃ ​លោក Somsak Kiatsuranont អាច​នឹងត្រូវ​បណ្តេញ​ចេញពី​តំណែង​ បន្ទាប់ពី​កើតមាន​​អំពើ​ហិ​ង្សា​ក្នុងពេល​ប្រជុំ​ ​ជជែក​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation។

 

អំឡុង​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ ភាពចលាចល ស្រែក​ឡូឡា​និង​ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង ក្នុងចំណោម​សមាជិកសភា ជាហេតុ​នាំ​ឲ្យ​រំខាន​ដល់​ការជជែក​ពិភាក្សា​របស់​សភា ស្តីពី​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង ការកែសម្រួល​ព្រឹទ្ធសភា នៅក្នុង​អង្គប្រជុំ​រួម ទាំង​សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា នា​ថ្ងៃ​ដំបូង។

 

អំពើ​ហិ​ង្សា​បាន​ផ្ទុះឡើង ស្រប​ពេលដែល​មានការ​តវ៉ា ពី​ពួក​សមាជិកសភា មកពីគណបក្ស​ប្រជាធិបតេយ្យ ដែល​ប្រឆាំងនឹង​ការអនុញ្ញាត​ឲ្យប្រធានព្រឹទ្ធសភា​ថៃ លោក​នី​កន វ៉ា​រ៉ា​ផា​និ​ច ដើរតួ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នាពេលនោះ ដោយ​ពួកគេ​គិតថា លោក​នី​កន បាន​ចុះហត្ថលេខា​គាំទ្រ​សេចក្ដីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ដូច្នេះ​វា​មិន​សមស្រប​ទេ​ដែល​លោក​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំ ហើយ​លោក​នី​កន​ត្រូវបាន​គេ​មើលឃើញថា ខ្វះ​អ​ព្យា​ក្រិត​ភាព​។ ជាងនេះទៀត​នោះ ក្រោយ​ពេលដែល​នគរបាល​បាន​ចូលមក​អន្តរា​គម ក្នុងពេល​ចលាចល សមាជិក​បក្សប្រឆាំង​បាន​រិះគន់ថា មិនមែនជា​តួនាទី​របស់នគរបាល​ទេ។

 

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​នោះ បាន​ច្របាច់ក​នគរបាល​ម្នាក់ ដែល​លោក​ប្រធានរដ្ឋសភា Somsak Kiatsuranont ហៅ​ឲ្យ​ចូលមក​គ្រប់គ្រង​សណ្តាប់ធ្នាប់ នៅ​ក្នុង​ក្រុម​សមាជិកសភា បក្សប្រឆាំង។ សភា​ត្រូវ​លើក​ពេល​ប្រជុំ នៅ​ម៉ោង៩និង៤៥នាទី នឹង​បន្ត​វិញ នៅ​ថ្ងៃ​ពុធ​នេះ៕

1 1 (2) 1 (3) 1 (4) 1 (1)

 

Leave a Reply

(*) Required, Your email will not be published