ស្ដ្រី​ សក់កណ្តាញ់​ ហើយ​​វែង​ជាងគេ​នៅលើ​ពិភពលោក​

, , Leave a comment

​ស្ត្រី​ម្នាក់​ឈ្មោះ អាសា ម៉ែន​ឌឺ​ឡា មកពី​ទីក្រុង Atlanta រដ្ឋ Georgia (​សហរដ្ឋអាមេរិក​) បាន​រក្សាទុក​សក់កណ្តាញ់​គួរ​ឲ្យ​ខ្លាច មាន​ទម្ងន់​ប្រហែល ២០ គីឡូក្រាម និង​មាន​ប្រវែង​រហូតដល់១៦.៧៦៤ ម៉ែត្រ ដែល​ប្រវែង​នេះ ត្រូវ​ចាត់ទុកថា វែង​ជាង​រថយន្តក្រុង​១ ។ ទោះជា​យ៉ាងណា ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​ព្រមាន​ថា នាង​នឹង​អាច​ទទួលរង​ជំងឺ​កន្ត្រាក់​សាច់ដុំ​យ៉ាងខ្លាំង និង​ធ្វើអោយ​កម្រើក​លែង​បាន (​ពិការ​) ខណៈដែល​អ្នករៀបចំ​កំណត់ត្រា​ពិភពលោក បាន​ឆ្លើយតប​ថា នាង​ពុំមាន​គំរោង​ណាមួយ ដើម្បី​កាត់សក់​របស់​នាង​ចេញ​ទេនោះ ។​

 

​វា​ត្រូវ​ប្រើពេល​វេលា ២ ថ្ងៃ ដើម្បី​លាងជម្រះ និង​ធ្វើ​ឲ្យ​សក់​របស់​នាង​ស្ងួត ។ ប៉ុន្តែ បញ្ហា​ដែល​ប្រឈម​ពិត​នោះ គឺថា សម្អាធ​នៃ​សក់កណ្តាញ់​ទាំងនេះ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​លក្ខខណ្ឌ​សុខភាព សម្រាប់​ស្ត្រី​ដែល​វ័យ ៤៧ ឆ្នាំ​រូបនេះ ។ អ្នកស្រី អាសា ម៉ែន​ឌឺ​ឡា បាន​និយាយថា “​គ្រូពេទ្យ​ក៏បាន​ពន្យល់​ណែនាំ​ឲ្យ​ខ្ញុំ​កាត់សក់​ទាំងនេះ​ចេញ​ផងដែរ ដើម្បី​ជៀសផុត​ពី​ហានិភ័យ នៃ​ការឆ្លង​បាក់តេរី​” ។​

 

​ទោះជា​យ៉ាងណា នាង​ហាក់ដូចជា​គ្មាន​ការចាប់អារម្មណ៍ ពី​ដំបូល​ន្មា​ន​របស់​គ្រូពេទ្យ​សោះឡើយ ដោយ​នាង​បាន​និយាយថាៈ “​សក់​នេះ គឺមាន​តម្លៃ​ស្មើនឹង​ជីវិត​របស់ខ្ញុំ បើ​ឲ្យ​កាត់​វា​ចេញ​ដែល​ខំ​ថែរក្សា​អស់​ជាង ២៥ ឆ្នាំ​មកនេះ គឺ​ឲ្យ​ស្លាប់ទៅ​ប្រសើរ​ជាង​!” ៕

90774213n_1 90774213n_3 9cd07b1794d67ed43b06fb93a7efc3ad_M

 

Leave a Reply

(*) Required, Your email will not be published