បាញ់ ១ គ្រាប់​គម្រាម​ប្លន់​យក​ម៉ូតូ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​ឮស្នូរ​កាំភ្លើង ទាំង​កណ្តាល​អា​ធ្រា​ត្រ ដែល​ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង បានធ្វើ​សកម្មភាព​ភ្ជង់ ប្លន់​យក​ម៉ូតូ​ពី​នារី​រងគ្រោះ​ពីរ​នាក់ ។ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២០ សីហា តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ស្ថិត​ក្នុងភូមិ​៤ ក្រុម​១២ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។ នារី​រងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ ១. ស្រី ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ២. ស្រី ឡា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជិះ ម៉ូតូ​ម៉ា​កនិច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BY-0620 ។​


​តាម​សំដី​នារី​រងគ្រោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​មកពី​ហូប​បរបរ​នៅ​ផ្សារ​ដើម​គរ គោលបំណង​ត្រលប់មក​ផ្ទះ​វិញ ពេល​កម​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ក្រុមចោរ​មួយក្រុម មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក​សេ​១២៥ មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម បាន​ជិះ​មក​ជិត ហើយ​ដក់​កាំភ្លើង​បាញ់​ឡើងលើ​មួយ​គ្រាប់ ហើយ​បាន​វាយ​ក្បាល​ជនរងគ្រោះ នឹង​ស្នាប់​កាំភ្លើង បណ្ដាល​ឲ្យ​របួស ហើយ​ជនសង្ស័យ​ក៏​យក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ខណ្ឌទួលគោក​ដើម្បី​តាម​ចាប់​ជនសង្ស័យ​មក​ដាក់ទោស​តាមផ្លូវ​ច្បាប់​៕

b12285b7-4315-4ca8-a494-fc7b559f0be2

 

Leave a Reply

(*) Required, Your email will not be published