តូច​ចិត្ត​នឹង​ប្តី​ចុះចោល​ ដុត​សម្លាប់​ខ្លួន​ឯង​ទាំង​រស់​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ដោយ​ឆ្អែត​ចិត្ត​​ និង​អស់​ការ​អត់​ធ្មត់​​នឹង​អំពើ​​ហិង្សា​របស់​ប្តី​ បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាន​យក​ប្រេងសាំង​ចំណុះ ១​លីត្រ​ចាក់​ស្រោច​លើ​ខ្លួន រួច​ដុត​ខ្លួនឯង​ទាំង​រស់ ទោះជា​ បែបណា ក៏ត្រូវ​បាន​គេ​ជួយសង្គ្រោះ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ អន្លង់វែង​ទាន់ពេល​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​១៩ សីហា ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។​

​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ តំ ម៉ាប់ អាយុ​២៤​ឆ្នាំ​បាន​រៀបរាប់ថា មុនពេល​នាង​ចាប់ចិត្ត​ស្រឡាញ់​ជាមួយនឹង​បុរស​ពោះម៉ាយ​កូន​មួយ​ឈ្មោះ​វុ​ធ អាយុ​ ២៨ ​ឆ្នាំ រហូត​ក្លាយទៅជា​ប្តី​ប្រពន្ធ​នោះ គឺ​នាង​ក៏​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់​ផង​ដែរ​ ដែល​មាន​កូន​ស្រី​ម្នាក់​ ប្រុស​ម្នាក់​។ រូប​នាង​ និង​ប្តី​ មិនបាន​រៀបការ​នោះទេ គ្រាន់តែ​បាន​សែនព្រេន​ផ្សំផ្គុំ​យកគ្នា​ជា​ប្តី​ប្រពន្ធ អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ពុំទាន់​មានកូន​រួមគ្នា​នៅឡើយ​ទេ មានតែ​កូន​របស់​នាង​ជាមួយ​ប្តី​មុន និង​របស់​ប្តី​ជាមួយ​ប្រពន្ធ​មុន ។ ស្ត្រី​រូបនេះ​បាន​រៀបរាប់​បន្តទៀតថា មុនពេល​កើតហេតុ​នា​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​១៩ សីហា ប្តី​បានមកពី​ធ្វើការ​នៅ​រោង​សិប្បកម្ម កែច្នៃ​តុទូ​កៅអី​វិញ ស្រាប់តែ​រករឿង​ពី​ម្ហូបអាហារ​មិនត្រូវ​ចិត្ត ។ ខណៈនោះ​នាង​ក៏បាន​ជជែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្តី​រូប​នោះបាន​ស្ទុះ ទៅ​ទាត់​ធាក់​កូន​របស់គេ (​កូន​ប្រពន្ធ​មុន​) ដែល​ទើប​តែមាន​អាយុ​៥​ឆ្នាំ​ប៉ុណ្ណោះ ។ នៅពេល​ឃើញ​ដូច្នេះ​រូបនាង​ក៏​ស្ទុះ​ទៅលើ​កកូន​នោះ ប៉ុន្តែ​ត្រូវ​ប្តី​ស្រែក​ហាម​មិនឱ្យ នាង​លើក​កូន​របស់គេ​ទេ រួចហើយ​បាន​ទាញយក​កូន​នោះ​រហូត មានការ​ប្រវាយប្រតប់​គ្នា ។

 

បន្ទាប់មក ប្តី​ក៏​វេច​បង្វេច​ចាក​ចេញពីផ្ទះ​ធ្វើឱ្យ​រូបនាង​តូចចិត្ត ហើយរ​ត់ទៅ​ទិញ​សាំង​១​លីត្រ​មក​គំរាម​ដុត​ខ្លួនឯង ដោយ​ចង់​បញ្ជាក់ថា បើ​ប្តី​អស់ចិត្ត​ពី​នាង​ជា​ប្រពន្ធ​ហើយ នាង​ក៏​មិនអាច​រស់​តទៅទៀត​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​បុរស​ជា​ប្តី​នៅតែ​មិន​រវល់​នឹង​នាង​ដដែល បែរជា​ឌុប​កូន​ និង​បង្វេចខោអាវ​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ។​

នេះ​បញ្ជាក់ថា​ប្តី​ប្រពន្ធ​ដែលជា​បុរស​ពោះម៉ាយ និង​មេម៉ាយ​នេះ​សុទ្ធតែ​លែង​ប្តី លែងប្រពន្ធ​ដូចគ្នា ទីបំផុត​ក៏​បន្ត​រករឿង​លែងលះគ្នា​ទៀត​ដែល​មានន័យថា ជីវិត​អ្នក​ទាំងពីរ​មិនអាច​រក​សុភមង្គល​សម្រាប់​ខ្លួនឯង​បានឡើយ ៕​

15

 

Leave a Reply

(*) Required, Your email will not be published