ប្រទះ​ឃើញ​​សព​ស្ត្រី​ចំណាស់​ម្នាក់​ សង្ស័យ​ជា​រឿង​ឃាតកម្ម​​

, , Leave a comment

​ខេត្ត​ប៉ៃលិន ៖ សព​ស្ត្រី​​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកស្រះ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​ ៣ ​រសៀល​ថ្ងៃទី​១៩ សីហា នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥៧ ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន ។

បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​បាន​ធ្វើ​កោសល្យវិច័យបាន​ឱ្យដឹងថា  ត្រី​រូបនេះ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ចុះក្រោម ពាក់​អាវយឺត​ខាងក្នុង​ពណ៌​លឿង អាវ​រងា​ក្រៅ​ពណ៌​ខៀវ ស្លៀកខោ​ខូវប៊យ​ពណ៌​ខ្មៅ ពាក់​ស្បែកជើងសង្រែក​ពណ៌​ផ្កាឈូក ពាក់ចិញ្ចៀន​នៅ​នាងដៃ​ខាងឆ្វេង និង​ពាក់​ក្រវិល​កឹ​ប​ជាប់​ត្រចៀក ។​ ​សព​មាន​ស្នាមរបួស​ដោយ​ត្រូវគេ​កាប់​មុត ផុង​ចូល​ជ្រៅ​នៅ​បណ្តោយ​ថ្ងាស រយះ​ចិញ្ចើម​ទាំងសងខាង និង​រយះ​ដាច់​សាច់​ក្រោម​ចង្កា​អស់​មួយ​ដុំ​ធំ​ផងដែរ ។

 

ក្រោយពី​ធ្វើ​កោសល្យវិច័យ​​រួច​មក​ ​សមត្ថកិច្ច​​​​បាន​សន្និដ្ឋានថា នេះ​ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយ​ជនសង្ស័យ​ប្រើ​កាំបិត​ឬ​ពូថៅ​កាប់​ជនរងគ្រោះ លុះ​បន្ទាប់ពី​ស្លាប់​ក៏​យកទៅ​បោះចោល​នៅក្នុង​ទឹកស្រះ​ខាងលើ ។

 

ក្រោយពី​ប្រទះឃើញ​សព សមត្ថកិច្ច​បានប្រកាស​រក​បងប្អូន​សាច់ញាតិ តែ​អត់​មាន​អ្នកណា​ស្គាល់ ឬ​មាន​សមាជិក​បាត់​ខ្លួន​ទេ ទើប​សមត្ថកិច្ច​យក​រថយន្ត​ដឹក​សព ទៅ​បូជា​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ។​ ទាក់ទិន​ទៅនឹង​ករណី​ឃាតកម្ម​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២០ សីហា ខាង​សមត្ថកិច្ច​ចុះទៅ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​ស៊ើបអង្កេត មើល​តម្រុយ​តាមរក​ជនដៃដល់​ឱ្យឃើញ យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕​

c4d7d19e-2721-4e89-a5ac-c6a93d7bf427 4edfb1d4-ce11-491c-abd5-0a1065196167

 

Leave a Reply

(*) Required, Your email will not be published