សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​​​បុរសល្មោភ​កាម​ម្នាក់​ បញ្ជូនទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវៈលើ​អនីតិជន

, , Leave a comment

ខេត្ដស្វាយរៀង​ ៖​ បុរស​ម្នាក់​ត្រូវ​​កម្លាំង​នគរបាល​ខេត្ដ​ ស្វាយ​រៀង​ ចាប់ខ្លួន​វាយ​ខ្នោះ​ ដើម្បី​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ខណៈ​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់​រំលោភ​បាន​ សម្រេច​នៅ​ក្នុង​គុម្ពោត​ព្រៃ​ រួច​ជិះ​ម៉ូតូ​ ទៅ​ផ្ទះ​ធ្វើ​ព្រងើយ​ ។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ ។​

 

​បើ​តាម​សម្ដី​របស់​មន្ដ្រី​នគរបាល​ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ មួយ​រូប​បានឱ្យ​ដឹង​ថា​ បុរស​ដែល​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​ធុន​ រិ​ទ្ធី​ អាយុ​៤១​ឆ្នាំ​ មានមុខ​របរ​ ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ ។​ ចំណែក​កុមារី​រង​គ្រោះ​ មានឈ្មោះ​ម​.​ភ​.​ន​ អាយុ​១២​ឆ្នាំ​ ដែល​ មាន​សតិ​មិនសូវ​គ្រប់​ រស់នៅ​ក្នុងភូមិ​-​ ឃុំ​ជាមួយ​ជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ ។​

 

មន្ដ្រី​នគរបាល​បានបាន​បន្ថែម​ទៀត​​ថា​ មុន​ពេល​កើតហេតុ​នោះ​ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​ត្រឡប់​ពី​ផ្សារ​ ជី​ភូ​ ស្ថិត​ក្នុងភូមិ​គោក​ល្វៀង​ សង្កាត់​ ព្រៃ​អង្គញ់​ ក្រុង​បា​វិត​ ដោយនៅ​ក្នុង​ដៃ​ របស់​កុមារី​រង​គ្រោះ​មាន​កាន់​ត្រី​ និង​ បន្លែ​ រួច​ដើរ​តាម​ដងផ្លូវ​សំដៅ​មក​ផ្ទះ​  របស់​នាង​ ។​ លុះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ បុរស​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ ពី​ខាងក្រោយ​ ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​ ឃើញ​កុមារី​រង​គ្រោះ​កំពុង​តែ​ដើរ​ម្នាក់​  ឯង​ ក៏​ហៅ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​គេ​ ដើម្បី​ទៅ​ផ្ទះ​ ។​

 

​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ ខណៈ​ធ្វើ​ដំណើរ​ពាក់កណ្ដាល​ផ្លូវ​ ឃើញ​ឱកាសល្អ​ និង​ព្រៃ​ជុំវិញ​អម​ផ្លូវ​នោះ​ ជន​ ល្មោភកាម​រូប​នេះ​ក៏​បើក​ម៉ូតូ​ចូល​ទៅ​ខាងក្នុង​ រួច​ចាប់​កុមារី​រង​គ្រោះ​រំលោភ​ បាន​សម្រេច​ ហើយ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់​ ទុក​ឱ្យ​កុមារី​រូប​នេះ​ឈឺចាប់​នៅ​ក្នុង​គុម្ពោត​ ព្រៃ​នោះ​ ទម្រាំ​តែ​ស្រ​វេ​ស្រវា​ឡើង​មក​ ដល់​ផ្លូវ​ដើរទៅ​ផ្ទះ​របស់​នាង​ទាំង​ទឹកភ្នែក​។​

 

បន្ទាប់​ពី​កុមារី​រង​គ្រោះ​ដល់​ផ្ទះ​ហើយ​ ឪពុក​ម្ដាយ​បានឃើញ​កូន​យំ​ និង​មាន​ ឈាម​ហូរ​តាម​ទ្វារមាស​ក៏​សួរនាំ​នាង​ក៏​រៀបរាប់​ និង​ប្រាប់​ពី​អ្នក​ដែល​ធ្វើ​សកម្ម​ ភាព​ ហើយ​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ​តែ​ម្ដង​ ។​ ​បុរស​ល្មោភកាម​រូប​នេះ​ត្រូវ​បាន​ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ស្វាយ​រៀង​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៣​ ដើម្បី​វិនិច្ឆ័យ​ទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ ស័ក្ដិសម​ទៅ​នឹង​ទ​ង្វើ​ដែល​ខ្លួន​គេ​បាន​ ប្រព្រឹត្ដ​ទៅ​លើ​កុមារី​រង​គ្រោះ​ ៕

sany3696

 

Leave a Reply

(*) Required, Your email will not be published