រដ្ឋាភិបាល​កូរ៉េខាងត្បូង ក្លាយជា​… “​មេអណ្តើក​”!

, , Leave a comment

ក្រុង​សេ​អ៊ូល ៖ ​សម​មាត្រ​បង្កើត​ទារ​កនៅ​កូរ៉េខាងត្បូង នាពេល​បច្ចុប្បន្ននេះ ស្ថិតនៅ​កំរិត​ទាប​បំផុតនៃ​បណ្តា​ប្រទេស​រីកចំរើន ។ ប្រទេស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង សម្រេចចិត្ត​បំពេញ​តួនាទី​ជា “​មេអណ្តើក​” បំណង​ជួយ​ឲ្យ​យុវជន យុវនារី ដែល​នៅ​លីវ នា​ប្រទេស​របស់ខ្លួន មានឱកាស​បន្ថែម សម្រាប់ “​ស្វែងយល់​” គ្នា ។​51-faf54n_5

 

​ចំពោះ​មនុស្ស​ភាគច្រើន ការ​ចែចង់​គ្នា ជា​រឿង​បុគ្គល​ឯកជន ប៉ុន្តែ នៅ​កូរ៉េខាងត្បូង គ្រា​ដែល​សមាមាត្រ នៃ​ការ​សំរាលកូន​ធ្លាក់ចុះ​ដ៏​គំហុក នោះ​ហើយ ទស្សនៈ​របស់​ពលរដ្ឋ​ពី​រឿង​រៀប​អាពាហ៍ពិពាហ៍ នៅ​រក្សា​បែប​ប្រពៃណី នាំ​ឲ្យ​ភាពចាំបាច់ នៃ​ការជួយ​ដល់​អ្នក​នៅ​លីវ មានឱកាស​ជួប​មុខ​គ្នា ចែចង់​គ្នា បាន​ក្លាយជា​ចំណាប់អារម្មណ៍​ដ៏​ធំធេង របស់​ប្រទេស​នេះ ។​

 

​ព្រឹត្តិការណ៍​១​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​លក់ដូរ​ធំ​មួយ នា​ថ្ងៃ Valentine's Day សម្រាប់​មិត្ត​យុវវ័យ ពុំ​ទទួលបាន​សូកូឡា សម្រាប់​ពិធីបុណ្យ​នៃ​សេចក្តីស្រឡាញ់ សម្រាប់​ប្រទេស​នេះ ។​ ​បច្ចុប្បន្ន នៅ​កូរ៉េខាងត្បូង ពុំ​មានរឿង​ឪពុកម្តាយ “​ផ្គូរ​ផ្គង​” ទៀត​ទេ ។ ភាគច្រើន បុរស និង​នារី ច្រើន​ជួបគ្នា​តាមរយៈ “​ជន​ទី​៣” ជា​អ្នករៀបចំ ។​

 

​អាស្រ័យ​ដោយ​ឃើញ​សភាព​ជាក់ស្តែង​បែបនេះ ក្រសួងសុខាភិបាល និង​សុខមាលភាព​សង្គម បានទទួល​បន្ថែម​ភារៈកិច្ច ក្លាយជា “​មេអណ្តើក​” សម្រាប់​រៀបចំ​នូវ​ជំនួប​នានា តាំងពី​ឆ្នាំ​២០១០ មក សម្រាប់​មិត្ត​យុវវ័យ​នៅ​លីវ ។​

 

​ឥឡូវនេះ ក្រោយ​ពេលដែល​ប្រសិទ្ធិភាព នៃ “​ទម្រង់ការ​” នេះ ទទួលបាន​ជោគជ័យ ក្រសួង​ក៏​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋអំណាច​មូលដ្ឋាន​ជា​អ្នករ៉ាប់រង ។ ទីណា​ដែលមាន​អត្រា​រៀបការ និង​កំណើន​ពលរដ្ឋ កើនឡើង នឹង​ទទួលបាន​រង្វាន់ ។​

51-faf54n_2

​ពេល​បុណ្យ​គ្រី​ស្ត​ម៉ាស់ យុវជន​រាប់រយ​នាក់ នាំគ្នា​ទៅ​ឧ​ស្យា​ន ដើម្បី​ចូលរួម​ថ្ងៃ “​បុណ្យ​” សម្រាប់​អ្នក​នៅ​លីវ ។​ ​ក្រៅពី​ហេតុនេះ ក៏​នៅមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ ហើយ​សេវាកម្ម “​មេអណ្តើក​” ក៏​កំពុង​រីកចំរើន​ខ្លាំង នា​ប្រទេស​នេះ ។​

South Korea Koreas Clash Youth

សង្គម​វិទូ​ប្រទេស​នេះ បាន​ចាត់ទុកថា ខឿនសេដ្ឋកិច្ច​កូរ៉េខាងត្បូង អភិវឌ្ឍ​លឿន​ពេក នាំ​ឲ្យ​ប្រព័ន្ធ​សតិអារម្មណ៍​របស់​ពល​រដ្ឋ​តាម​ពុំទាន់ ។ ហេតុនេះ ពួកគេ​ពុំបាន​ត្រៀម​ចិត្ត សម្រាប់​ករ​ផ្លាស់ប្តូរ​ខ្លាំងក្លា ពិសេស​ក្នុង​រឿង​ស្នេហា និង​អាពាហ៍ពិពាហ៍ ។ ការប្រាស្រ័យ​ជាមួយ​មនុស្ស​ម្នាក់​ចម្លែក គឺជា​រឿង​លំបាក​ណាស់ ។​

51-faf54n_3

​យុវជន​កូរ៉េខាងត្បូង បច្ចុប្បន្ន ប្រៀបដូចជា​កំពុង​ស្ថិតនៅ​ចរន្តទឹក​ហូរ​២​ដូច្នេះ ។ គ្រា​ដែល​មនុស្សម្នា​ក់ដ​ល់វ័យ​រៀបការ នោះ​ក្រុមគ្រួសារ សាច់ញាតិ បាននាំគ្នា​ពពាក់ពពូន “​ឧទ្ទេសនាម​” ក្លាយជា​សម្ពាធ​មួយ​ទៅវិញ និង​ពេលខ្លះ ធ្វើ​ឲ្យ​ពួកគេ​ធុញទ្រាន់ ។​

51-faf54n_1

​ទោះ​យ៉ាងនេះ​ក្តី ក៏​យុវវ័យ​ប្រទេស​នេះ ពុំទាន់​មាន​ទម្លាប់​នឹង​បែបបទ​រស់នៅ​របៀប “​ផ្លេកបន្ទោរ​” របស់លោក​ខាងលិច​ដែរ ។ ពួកគេ​ពុំទាន់​ម្ចាស់ការ ក្នុងការ “​វាយលុក​” ចែចង់​ទៅលើ “​មុខសញ្ញា​” ទេ ៕​

  51-faf54n_7  

 

Leave a Reply

(*) Required, Your email will not be published