ទឹកជំនន់​នៅ​ហ្វីលីពីន​កើន​ឡើង​ខ្ពស់​ហួស​ចំណុច​ប្រកាស​អាសន្ន

, , Leave a comment

ទីក្រុង​ម៉ានីល ៖ ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា​​​​​នៅ​ទីក្រុង​ម៉ានីល​បាន​កើន​ឡើង​ហួស​ចំណុច​ប្រកាស​អាសន្ន​ហើយ។ ​ ភ្លៀង​ធ្លាក់​​ជា​បន្តបន្ទាប់​ឥត​ឈប់ឈរ បាន​បង្ខំ​ចិត្ត​ឲ្យ​អាជ្ញាធរ​​​បន្ត​បិទ​​សាលារៀន និង​ការិយាល័យ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ទូទាំង​ទីក្រុង​​​​ទាំងមូល​ រួម​ទាំង​តំបន់​មួយ​ចំនួន​ទៀត​ដែល​នៅ​ជិត​ទីក្រុង​​របស់​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​អង្គារ​​នេះ ខណៈ​កម្ពស់​ទឹក​បាន​កើន​ឡើង​ជា​​លំដាប់​ ប្រមាណ ​៣​សង់ទីម៉ែត្រ​ក្នុង ​១​ម៉ោង។

ទឹកជំនន់​ដែល​មិន​គួរឲ្យ​ជឿ​នេះ បាន​​កើន​ឡើង​ហួស​ចំណុច​ប្រកាស​អាសន្ន ហើយ​វា​កំពុង​បន្ត​ភាព​ភ័យខ្លាច​ដល់​ប្រជាជន​​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ។​​ យោង​តាម​មន្ត្រី​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​​​​​​​របស់​ប្រទេស​នេះ​ ​​ក៏​​បាន​រាយការណ៍​​ផង​ដែរ​ថា មាន​មនុស្ស​ ៣​ នាក់​​បាន​ស្លាប់​​ និង ​៤​នាក់​ផ្សេង​ទៀត​​​បាត់​ខ្លួន​គិត​មក​​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ភ្លៀង​ធ្លាក់​ដ៏​ធ្ងន់ធ្ងរ​​ខាងលើ​ បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​ត្រូពិក Trami ដែល​ពួក​អ្នកស្រុក​ហៅ​ថា ព្យុះ Maring ​​ដែល​​កំពុង​បន្ត​ដំណើរ​​​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​​នៃ​ប្រទេស​​​។ គេ​សង្កេត​ឃើញ​ថា ​យ៉ាងហោចណាស់​មាន​ព្យុះ​ធំៗ ទីហ្វុង​​​ចំនួន​ ២០​លើក​​ ដែល​បាន​បោកបក់​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​​ជា​រៀងរាល់​ឆ្នាំ ដែល​ភាគច្រើន​កើតឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ហើយ​តែងតែ​បង្ក​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​​ប្រជាពលរដ្ឋ​​​ជា​ច្រើន​ទៀត៕​​​​

120807122548-philippines-flooding-1-horizontal-gallery 62117498_wadewideap reuters_philippines_flood_07Aug12-975x642

 

 

Leave a Reply

(*) Required, Your email will not be published