ឃុំ​ខ្លួន​​ រាជ​ ចាន់​សុវណ្ណ​​ តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​កណ្តាល​ ករណី​​ឆ​បោក

, , Leave a comment

​ខេត្ដកណ្ដាល​ ៖ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្ដកណ្ដាល​លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ បុរស​ម្នាក់​ឈ្មោះ​ រាជ​ ចាន់​សុវណ្ណ​ ពី​បទ​ឆបោក​ប្រាក់​ កាល​ពីរសៀល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៣​ ។​ ក្រោយ​ពី​ចៅក្រម​សម្រេច​ ចេញ​ដីកាឃុំខ្លួន​រួច​មក​ជនសង្ស័យ​ត្រូវ​ បាន​រថយន្ដ​របស់​ពន្ធនាគារ​ខេត្ដកណ្ដាល​ដឹក​យក​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ដ​ដើម្បី​រង់ចាំ​បើក​សវនាការ​នៅ​ពេល​ក្រោយ​ ។​

 

​តាម​​ប្រភព​ឲ្យ​ដឹង​ពី​មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ថា​ ជនសង្ស័យ​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ នោះ​មានឈ្មោះ​ រាជ​​ ចាន់​សុវណ្ណ​ ភេទ​ ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ លេខ​៤២E0E1​ ផ្លូវ​៣៣០​ ភូមិ​៣​ សង្កាត់​ បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ ភ្នំពេញ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ ស្វាយចេក​ ឃុំ​ស្វាយចេក​ ស្រុក​រំដួល​ ខេត្ដស្វាយរៀង​ ។​ ជនសង្ស័យ​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​ ស៊ូ​ សេន​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ពៅ​១​ សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្ដ​ កណ្ដាល​ប្ដឹង​ចោទប្រកាន់​ថា​ បាន​ឆបោក​ ប្រាក់​ជា​បន្ដបន្ទាប់​៣.០០០​ដុល្លារ​សហ​ រដ្ឋ​អា​មេ​រិ​ក​និង​ប្រាក់​រៀល​៥០​ម៉ឺន​រៀល​ តាំងពី​អំឡុង​ពាក់កណ្ដាល​ខែកក្កដា​ រហូត​ ដល់​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៣​ ។​

 

​មន្ដ្រី​នគរបាល​ដដែល​បាន​បញ្ជាក់​​បន្ថែម​ទៀត​ថា​ ជនសង្ស័យ​ឈ្មោះ​ រាជ​ ចាន់​សុវណ្ណ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដកណ្ដាល​សហការ​ជាមួយ​នគរ​ បាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​បាន​កាលពី​រសៀល​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៣​ ខណៈ​ ដែល​ជនសង្ស័យ​ជិះ​រថយន្ដ​ម៉ាក​ TOYO​TA​ 4RUNNER​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-6057​ មក​យក​ លុយ​ពី​ជន​រង​គ្រោះ​នៅ​ក្រុង​តា​ខ្មៅ​ ។​

 

​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ កន្លង​មក​រូបគេ​ និង​ ជនសង្ស័យ​ធ្លាប់​បាន​ស្គាល់គ្នា​ ព្រមទាំង​ បាន​រាប់អាន​គ្នា​ជា​ធម្មតា​ ។​ លុះ​មក​ដល់​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ឈ្មោះ​ រាជ​ ចាន់​សុវណ្ណ​ បាន​និយាយ​ខ្ចី​លុយ​ពី​ខ្លួន​៥០​ ម៉ឺន​រៀល​ដោយ​បាន​សន្យារ​សង​ប្រាក់​ មក​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​២៧​ ខែ​ឆ្នាំ​ដដែល​ តែ​ក្រោយមក​ជនសង្ស័យ​ពុំ​បាន​សង​ ប្រាក់​តាម​ការ​សន្យា​នោះ​ទេ​ ថែម​ទាំង​ខ្ចី​ ប្រាក់​ពី​ខ្លួន​(​ជន​រង​គ្រោះ​)​ចំនួន​៣.០០០​ ដុល្លារ​ថែម​ទៀត​ ។​

 

​ជន​រង​គ្រោះ​បាន​បន្ដ​ថា​ ដោយ​មាន​ការ​ជឿ​ទុក​ចិ​ត្ដេ​ឈ្មោះ​ រាជ​ ចាន់​សុវណ្ណ​ រូបគេ​ក៏​បាន​ទៅ​ចងការ​ប្រាក់​ពី​គេ​នៅ​ ស្រុក​ស្អាង​ ហើយ​បាន​យក​លុយ​មក​ ប្រគល់​ឱ្យ​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៣​បន្ដ​ទៀត​ ។​

 

​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ រូបគេ​ប្រគល់​ប្រាក់​ទៅ​ឱ្យ​ជនសង្ស័យ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជនសង្ស័យ​បាន​មក​ខ្ចីប្រាក់​ពី​ខ្លួន​២.០០០​ដុល្លារ​ថែម​ទៀត​ ។​ ដោយ​មានការ​សង្ស័យ​រូបគេ​(​ជន​រង​ គ្រោះ​)​ បាន​ស៊ើបសួរ​ក្រោយមក​ទើប​ ដឹង​ថា​ ឈ្មោះ​ រាជ​ ចាន់​សុវណ្ណ​ មាន​ ចេតនា​ឆបោក​ប្រាក់​ពី​ខ្លួន​យក​ទៅ​ចាយ​ វាយ​ ទើប​រូប​គាត់​សម្រេច​ដាក់​ពាក្យ​ បណ្ដឹង​ចូល​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ហើយ​បាន​ធ្វើ​ជា​ រៀបចំ​ប្រាក់​ទុក​ឱ្យ​ជនសង្ស័យ​មក​ទទួលយក​ដើម្បី​ចាប់ខ្លួន​តែ​ម្ដង​ ។​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ រូបគេ​ពិតជា​មាន​ចេតនា​ ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន​ ៕ 20130817_125354_resized

 

 

Leave a Reply

(*) Required, Your email will not be published