​រថយន្ដ​សាមុយ​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរ​​ពេទ្យ​ ជ្រុលទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ អ្នកបើកបរគេចខ្លួន​បាត់​ស្រមោល

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ចំណែក​អ្នករបួស​ម្នាក់ទៀត ដែល​នឹងត្រូវ​នាំយកទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត ត្រូវ​ទុកចោល ខណៈដែល​អ្នកបើកបរ​រថយន្ត​សាមុយ​គេច​បាត់ ក្រោ​យ​ពី​​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ មួយគ្រឿង​នោះ ។​ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា (​ក្ដាន់​២) ។​

គ្រោះថ្នាក់ ​នេះ​បង្កឡើង​ដោយ រថយន្ត​សាមុយ​មួយគ្រឿង របស់​ពហុ​ព្យាបាល​និង​សម្ភព ថ្នលទទឹង ពណ៌​ស ពាក់​ស្លាក​លេខ  កណ្ដាល​2A-7185 បើក​តាម​ទិសដៅ​ពី​លិចទៅ​កើត ក្នុង​គោលបំណង​យក​អ្នក​រង​​​បួស​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ម្នាក់​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។ តែ​ខណៈ​មកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-2748  បើ​ក​បរ​​ដោយ​យុវជន​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ ចំណែក​ម៉ូតូ​ខ្ទេច​ស្ទើរតែ​ទាំងស្រុង ។​

ឃើញ​សភាព​ការ​ណ៏​មិន​ស្រួល អ្នកបើករថយន្ត​បង្ក​ក៏​រត់គេចខ្លួន ។ ក្រោយមក​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​គឹម​សុង ទៅ​សាង ដឹក​ជនរងគ្រោះ​ទាំងពីរ ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែត ។​ ភ្លាមៗ ​នគរបាល​បាន​ចុះទៅ​វាស់វែង​នាំយក​ម៉ូតូ និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕ 

dscn1248 dscn1228

 

Leave a Reply

(*) Required, Your email will not be published