​ក្រឡាប់​រ​ថយន្ត​ នីសាន់ ​បណ្តាល​ឲ្យ​មនុស្ស​របួស​ធ្ងន់​ស្រាល​ ៩ នាក់​នៅស្រុកក្រគរ

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន ៧ នាក់​​បាន​រង​របួស​ធ្ងន់ និង​ ២​ នាក់​ផ្សេង​ទៀត​បាន​​រង​របួស​ស្រាល​ ខណដែល​​ រថយន្ត​នីសា​ន់​មួយគ្រឿង កំពុង​បើកបរ​ស្រាប់តែ​ផ្ទុះ​កង់​ក្រោយ​ទាំងពីរ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ១១ និង ៣០ នាទី​ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​ភូមិ​សាន្ត​ស ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់​ ។

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​រថយន្តម៉ាកនីសាន់ខាងលើ​ ពាក់ស្លាកលេខភ្នំពេញ 2G-0291 ដឹក​អ្នកដំណើរ​ចេញពី​ខេត្តពោធិ៍សាត់​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​កង់​ក្រោយ​ទាំង ២ ផ្ទុះ ក្រឡាប់​ជាច្រើន​ត្រឡប់​តែ​ម្តង​។

 

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

T-0370-1 2232 (2) 2232 T-0369 2232 (1)

 

Leave a Reply

(*) Required, Your email will not be published