ឃ្លាំង​ស្តុក​គ្រឿង​ជ័រ​នៅ​ប្ញ​ស្សី​កែវ ឆេះ​អត់​ដឹង​មូលហេតុ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ឃ្លាំង​ផ្ទុក​គ្រឿង​ជ័យ​មួយកន្លែង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​ក្រុមទី​៥ ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២០ ខែ សីហា​នេះ ដោយ​មិនដឹង​មូលហេតុ ។ ម្ចាស់​ឃ្លាំង​ស្ដុក​គ្រឿង​ជ័យ​យីហោ ដាលីន ដែល​ឆាបឆេះ​នេះ​ឈ្មោះ ថូ អ៊ុក អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​គ្រឿង​ជ័រ បាន​និយាយថា ឃ្លាំង​បាន​ចាក់សោរ​ចោល គ្មាន​អ្នក​នៅ គ្មាន​ការពង្រាយ​ខ្សែភ្លើង និង​គ្មាន​ចង្ក្រាន ដែល​អាច​ផ្ដើម​ឲ្យ​ឆេះ​នោះទេ ។ ប៉ុន្តែ​វា​បាន​ឆាបឆេះ​នៅពេលដែល​គាត់​កំពុង​ហូបបាយ​នៅ​ឃ្លាំង​មួយទៀត ។​

យ៉ាងណាក៏ដោយ ដោយមាន​ការ​អន្តរា​គម​ន៏​ទាន់ពេលវេលា ពី​ឡានទឹក​ក្រុមហ៊ុន​សូគីម៉ិច​ចំនួន​២​គ្រឿង មិនបាន​ធ្វើ​ឲ្យ​ទំហំ​នៃ​ការខូចខាត​មាន​សភាព​ធ្ងន់ធ្ងរ​ឡើយ ។ បច្ចុប្បន្ន ក្រុម​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ រក​ដើមចម​ដែល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​នោះ ៕

rs1

 

Leave a Reply

(*) Required, Your email will not be published