​ទឹកជំនន់នៅ​ប្រទេស​ចិន បាន​សម្លាប់​មនុស្ស ១០៥ នាក់ និង ​១១៥នាក់​ទៀត​កំពុង​បាត់​ខ្លួន

, , Leave a comment

ប្រទេស​ចិន ៖ ​មនុស្ស​យ៉ាងតិច១០៥នាក់​បាន​ស្លាប់ និង១១៥នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន បន្ទាប់ពី​ទឹកជំនន់ និង​ព្យុះសង្ឃរា ដែល​បាន​វាយប្រហារ​តំបន់​ជាច្រើន នៅក្នុង​ប្រទេស​ចិន។នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មានBBC។ បណ្តាញសារព័ត៌មានរ​ដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង តាំងពី​ថ្ងៃ​ពុធ សប្តាហ៍​មុន បាន​បង្ក​ជា​ទឹកជំនន់​ដ៏ធំ នៅ​ខេត្តឡាវ​នី​ង ខេត្ត​ជី​លីន និង ខេត្តហេ​ឡុង​ចាង ស្ថិតនៅ​តំបន់​ភាគ​ឦ​សាន នៃ​ប្រទេស​ចិន។

 

ប្រភព​បាន​បន្តទៀតថា នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ ក៏​រងគ្រោះ ដោយសារខ្យល់ព្យុះ Utor ដែល​បង្ក​ឲ្យ​មានការ​រលំ​បាក់​ដី នៅ​ខេត្ត Guangdong បណ្ដាលឲ្យ​មនុស្ស​ចំនួន២២នាក់​ស្លាប់។ ប្រភព​បាន​បន្ថែមទៀត​ថា ផ្ទះ​រាប់រយ​ខ្នង​និង​ដីស្រែ​ចំការ​ផលដំណាំ​ទំហំ ២៥៦ ០០០ហិច​តា​ត្រូវបានបំផ្លាញ ​ក្នុង​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ ហើយ​មនុស្ស​ជាង៨លាន​នាក់ ​ទទួលរង​ផលប៉ះពាល់​ពី​ទឹកជំនន់​៕

_69355993_69355992 19 Standalone

 

Leave a Reply

(*) Required, Your email will not be published