រថយន្ត​កុងតឺន័រក្រុមហ៊ុន ផែស្ងួត សុកន បុក​មនុស្ស​ស្លាប់​ ព្យាយាម​ បើក​រត់​​ តែ​សមត្ថកិច្ច​ចាប់​បាន​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់បាន​ស្លាប់បាត់​បង់ជីវិត​នៅ​នឹងកន្លែង​ភ្លាមៗ ខណៈដែល​ដើរ​ឆ្លងថ្នល់​​ហើយ​ត្រូវរថយន្ត​កុងតឺន័ររបស់​ក្រុមហ៊ុនផែស្ងួត សុកន បុក​មួយ​ទំហឹងនៅលើកំណាត់​ផ្លូវជាតិ​លេខ​ ១ មុខ​វត្ត​វាល​ស្បូវ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​ ១៩ ​និង ​៤០ ​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​បុរស​រូបនោះស្លាប់​ភ្លាម​មួយ​រំពេច ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ប្រមាណ​ជាង​កន្លះ​គីឡូម៉ែត្រ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន​បាន​ទាំង​រថយន្ត​ និងអ្នកបើកបរ​តែម្តង​។​ បុរស​ដែល​ស្លាប់បាត់​បង់ជីវិត ខាងលើនេះ ឈ្មោះ ជា រី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក ក្នុង​សង្កាត់​វាល​ស្បូវ​ខណ្ឌមានជ័យ​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​នៅ​មិនទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

 

​យោងតាម​សាក្សីដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះបាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​រថយន្ត​​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត សុកន បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​​លេខ​១ ក្នុង​ទិស  ដៅ​ពី​កើ​តទៅ​លិច   ដោយបាន​បោះពួយ​យ៉ាង​លឿន  បណ្តាល​ឲ្យ​ជ្រុល​ទៅបុក​​បុរស ឈ្មោះ ជា រី  ស្លាប់​ភ្លាម​មួយ​រំពេច​នៅនឹងកន្លែង​កើតហេតុ​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​ព្យា​​យាម​បើក​រត់គេចខ្លួន តែ​បាន​ប្រមាណ​តែ​៥០០​ម៉ែត្រ​តែប៉ុណ្ណោះ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ទាំង​​រថយន្ត​និង​អ្នកបើកបរ​តែម្តង​។ ​បន្ទាប់ពី​កើតហេតុសាកសព​របស់​ជនរ​ង​គ្រោះត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​​មក​ទទួល​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​។

 

ចំណែក​រថយន្តបង្ក​សមត្ថកិច្ច​ជំនាញបាន​ចុះមក​​វាស់វែង អូស​យកទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក  រាជធានី​ភ្នំពេញ រង់ចាំ​ដោះ​​ស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Hong-0449

 

Leave a Reply

(*) Required, Your email will not be published