ឃាត់​ខ្លួន​ជន​សង្ស័យពីរ​នាក់​ ពាក់​ព័ន្ធ​ករណី​ឡើង​លួចទ្រព្យសម្បត្តិ​

, , Leave a comment

​​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង​ពី​រសៀល ក្រោយពី​រកឃើញថា ជន​ទាំង​២​នាក់​នេះបានឡើង​លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ម្នាក់រស់នៅ​ភូមិ​ក្បាល ស្ពាន​១ សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ តែ​ដោយ​ភាព​ងងឹត​ខ្លាំង ជនសង្ស័យ​ទាំងពីរ​នាក់​ នោះ​យកបាន​កញ្ចប់ មួយ​បិត​ជិត រួច​នាំគ្នា​គេចខ្លួន ហើយ​ពេល​បើក​មើល ក៏​ឃើញ​សុទ្ធតែ​គ្រាប់កាំភ្លើង រួច​យក​ទុក​លាក់ ។​

 

ជនសង្ស័យទាំងពីរ​នាក់នោះ​មាន​ឈ្មោះ ម៉េង លាង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ និង​ម្នាក់ទៀត​​ឈ្មោះ យ៉​ម ប៊ុនធឿន ភេទ​ប្រុស អាយុ ១៣ ឆ្នាំ មាន​ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ ។​  បច្ចុប្បន្នជន​សង្ស័យ ​រួម​នឹង​វត្ថុតាង​​មាន​គ្រាប់កាំភ្លើង​៣​បង់ ​ខោអាវ​ទាហាន មួក និង​កាំភ្លើង ម៉ាក​អាកា​ស្វាយ​បត់​១​ដើម និង សមត្ថកិច្ច​​បាន​រៀប​ចំ​សំណុំ​រឿង​​បញ្ជូន​ទៅ​កាន់​តុលាការ ៕​

T-0353-1 T-0350

 

Leave a Reply

(*) Required, Your email will not be published