​រលំ​ឃ្លាំង​​សង្កត់​កម្មករ​របួស​ធ្ងន់​ ​៤ នាក់

, , Leave a comment

រាជធានី​ភ្នំពេញ​ ​៖ យ៉ាង​ហោច​ណាស់​​មនុស្ស​ ៤ នាក់​បាន​រង​របួស​ធ្ងន់​ ​ត្រូវ​បាន​​គេ​ដឹក​យក​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​​កុ​សុ​មៈ​ភ្លា​មៗ​ ​ខ​ណៈ​ដែលកំពុង​ផ្សា​ដែក​ ​ធ្វើ​ឃ្លាំង​ដាក់​​លក់​ស​ម្ភា​រៈ​កសិកម្ម​ ​ហើយ​ត្រូវ​រលំ​ដួល​​ជញ្ជាំង​និង​ដំបូល​គ្រប​ពី​លើ​ ​។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ ​ម៉ោង​៥និង​១០នាទី​ល្ងាច​ថ្ងៃ​ទី​១៩ខែ​សីហា​ ​ឆ្នាំ​២០១៣ នៅ​តាម​ប​ណ្ដោ​យ​ផ្លូវ​ ​ណ​ត​ ​ប្រ៊ី​ដ​ ​ភូមិ​-សង្កាត់​ទឹក​ថ្លា​ ​ខណ្ឌ​សែន​សុខ​ ។

 

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​មាន​ខ្យល់​និង​ភ្លៀង​មួយ​មេ​គ្រប​ដណ្ដប់​ ​មក​លើ​ការដ្ឋាន​សំណង់​មួយ​ដែល​កំពុង​ ​សាង​សង់​សម្រាប់​ដាក់​លក់​ស​ម្ភា​រៈ​ ​កសិកម្ម​ ​មាន​ប​ណ្ដោ​យ​៩០ម៉ែត្រ​ ​ទទឹង​ ​៤៥ ម៉ែត្រ​ ​កម្ពស់​១០ម៉ែត្រ​ ​ធ្វើ​អំពី​ឥដ្ឋ​ ​ប្រក់​ដំបូល​ស័ង្កសី​ដែក​ ​ធ្វើ​ឱ្យ​ពេល​នោះ​ ​រលំ​ជញ្ជាំង​ឥដ្ឋ​និង​ដំបូល​ធ្លាក់​គ្រប​ដណ្ដប់​ ​មក​ដល់​ដី​លាន់​សូរ​ដូច​រន្ទះ​តែ​ម្ដង​ ​។ ​បន្ទាប់​ពី​មាន​រលំ​ដួល​ជញ្ជាំង​និង​ដំបូល​ ​នៅ​ការដ្ឋាន​ខាង​លើ​នេះ​រួច​មក​ ​ធ្វើ​ឱ្យ​ ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​នោះ​មាន​ការ​ភ្ញាក់​ ​ផ្អើល​យ៉ាង​ខ្លាំង​ ​ព្រោះ​នឹក​ឃើញ​ថា​ ​នៅ​ ​ក្នុង​ការដ្ឋាន​នេះ​មាន​កម្ម​ករ​ជា​ច្រើន​កំពុង​ ​ធ្វើ​ការ​ ​ដែល​អាច​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​ ​អាយុ​ជីវិត​មិន​ខាន​ ​។ នៅ​ពេល​នោះ​ ​ទាំង​ ​ប្រជា​ពលរដ្ឋ​ ​និង​អាជ្ញា​ធ​រដែ​ន​ដី​ ​បាន​នាំ​ ​គ្នា​ទៅ​ដល់​កន្លែង​កើត​ហេតុ​នាំ​គ្នា​រើ​ដុំ​ឥដ្ឋ​ ​ដុំ​ថ្ម​ជញ្ជាំង​ ​និង​ដំបូល​ដែក​ស័ង្កសី​ដើម្បី​ ​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ដែល​ជ​ញ្ជំ​ង​ ​និង​ដំបូល​ដូ​ល​គ្រប​ពី​លើ​ ​ហើយ​ក្នុង​នោះ​ ​គេ​បាន​រក​ឃើញ​មាន​តែ​មនុស្ស​៤នាក់​ ​ជា​កម្ម​ករ​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ ​នោះ​រង​របួស​ធ្ងន់​ ​ហើយ​ត្រូវ​បាន​គេ​ហៅ​ ​រថ​យ​ន្ដ​សា​មុ​យ​ដឹក​យក​ទៅ​ស​ង្គ្រោះ​នៅ​ ​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុ​មៈ​ភ្លា​មៗ​ដែរ​ ​។

 

កម្ម​ករ​ផ្សារ​ដែល​ដែល​រង​របួស​ធ្ងន់​ ​ទាំង​៤នាក់​នោះ​មាន​ឈ្មោះ​ ​១-យន់​ ​ជា​ ​ភេទ​ប្រុស​ ​អាយុ​២៦ឆ្នាំ​, ២-ធឿ​ន​ ​គន់​ឆេ​ង​ ​ភេទ​ប្រុស​ ​អាយុ​១៥ឆ្នាំ​, ៣-ភា​ ​សុផល​ ​ភេទ​ប្រុស​ ​អាយុ​១៥ឆ្នាំ​ ​និង​៤-យូរ​ ​ប៊ុ​ន​ឡុ​ង​ ​ភេទ​ប្រុស​ ​អាយុ​១៨ឆ្នាំ​ ​អ្នក​ទាំង​៤រស់​នៅ​កន្លែង​កើត​ហេតុ​ ​ខាង​លើ​ ​។ តាម​ការ​ពិ​និត្យ​​របស់​សមត្ថ​ ​កិច្ច​ជំនាញ​បាន​ឱ្យ​ដឹង​ថា​ ​គ្រោះ​ថ្នាក់​ជា​ ​យថាហេតុ​នេះ​ ​កើត​ឡើង​ដោយសារ​អ្នក​ ​ម៉ៅ​ការ​សំណង់​សាង​សង់​ខុស​លក្ខ​ណៈ​ ​បច្ចេកទេស​និង​គ្មាន​ច្បាប់​ ​ទើប​បាន​ជា​ ​គ្រាន់​តែ​ខ្យល់​បក់​មក​ចំ​បាក់​រលំ​រហ័ស​ ​យ៉ាង​ដូច្នេះ​ ​៕

sensok sensok (1) sensok (2) sensok (3)

 

Leave a Reply

(*) Required, Your email will not be published