មនុស្ស​​ស្លាប់​ ៣៧​ នាក់ និង​ ជាង​ ៤០​ ទៀត​​ បាន​រង​របួស​ ក្នុង​​​ហេតុ​ការណ៍​រថភ្លើង​បុក​ហ្វូង​មនុស្ស​

, , Leave a comment

​ប្រទេស​​ឥណ្ឌា ៖ ​​​យ៉ាង​​ហោច​ណាស់​​ មនុស្ស​ ៣៧ នាក់បាន​ស្លាប់ និង​​ ជាង​ ៤០​ នាក់ផ្សេង​ទៀត​​បាន​រង​របួស​ ​ក្នុង​ហេតុ​ការណ៍​រថភ្លើង​មួយ​ខ្សែ​បាន​បុក​​អ្នក​កាន់សាសនា​ហិណ្ឌូ​ជាច្រើន ណែន​តាន់តាប់ នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា​កាលពី។​ នេះ​បើ​​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ដែល​បង្ករ​ឲ្យ​មាន​ចំនួន​អ្នកស្លាប់ ដ៏​ច្រើន​នេះ​បណ្ដាលមកពី រថភ្លើង​ជិះ​បុក​ហ្វូងមនុស្ស​ដ៏​ច្រើន​។​

 

​លោក Dinesh Chandra Yadav ដែលជា​សមាជិក​នៃ​សភាតំណាងរាស្ដ្រ​មួយរូប មានប្រសាសន៍ថា ជនល្មើស​អស់ទាំងនោះ បាននាំគ្នា​សំរុកចូល​ទៅក្នុង ស្ថានីយ​រថភ្លើង Rajya Rani Express និង​បង្ករ​ចលាចល ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន បាន​រងរបួស ក្នុង​នោះគេ​បានទទួល​ព័ត៌មាន​ថា មាន​មនុស្ស ៣៧​នាក់​ត្រូវបាន​សម្លាប់​។​

 

​តាម​ប្រភពព័ត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅពេលដែល​រថភ្លើង​មក​ជិត​ដល់​ចំណត អ្នកបើកបរ​មិនបាន បន្ថយល្បឿន​នោះទេ គឺ​គាត់​នៅតែ​រក្សា​ល្បឿន​របស់​រថភ្លើង ក្នុង​ល្បឿ​ង​លឿន​ដ៏​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់ ពិបាក​ក្នុង​ការបញ្ឈប់​វា នៅពេលដែល​ឃើញ​ហ្វូងមនុស្ស​នៅលើ​ផ្លូវ​។ ផ្ទុយទៅវិញ មាន​អ្នកដំណើរ​ដែល​រងចាំ​នៅ​ស្ថានីយ បាន​និយាយថា ពួកគេ​គិតថា​គាត់​ពិតជា​អាច​ឈប់​បាន តែ​រថភ្លើង​មិនបាន​ឈប់​នោះទេ គឺ​បាន​បុក​មនុស្ស​ជាច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មិនបាន​រងរបួស ចូលទៅ​អួ​ស​អ្នកបើក​រថភ្លើង​ចេញមកក្រៅ ហើយ​វាយ​រហូតដល់​ស្លាប់​។ ហើយ​ពួកគេ​បាន ឲ្យ​អ្នកដំណើរ​ទាំងអស់​ចេញពី​រថភ្លើង ទើប​យក​ភ្លើង​ដុត​រថភ្លើង​នោះ​ចោល​៕

1 1 (1) 1 (2) 1 (3) 1 (4)

 

Leave a Reply

(*) Required, Your email will not be published