ដួង សុខគា សាង​ផ្នួស​ម្សិលមិញ

, , Leave a comment

ទី​បំផុត ពិធី​ករ​សម្បូរ​វោហារ​លោក ដួង សុខគា បាន​​សាង​ផ្នួស​ជា​សាមណេរ​ហើយ នៅ​ម្សិល​មិញ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​គ្រួសារ​សាច់ញាតិ និង​មិត្ត​រួម​ការងារ​ ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្តប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្ត​តាកែវ ដែល​ជាទឹកដីកំណើត​។

 

នេះ​ជា​ពិធី​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​លំអាន​ព្រះ​ពុទ្ធសាសនា ក្រោម​ការ​ណែនាំ​ពី​អ្នក​ស្រាវជ្រាវ​វប្បធម៌​ចំនួន៥​រូប។ កាលពីព្រឹកមិញនេះ​ សាមណេរ ដួង សុខគា មាន​សង្ឃដីកា​ថា នេះ​ជា​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​កូន​ខ្មែរ​សង​គុណ​ឪពុក​ម្ដាយ​ផង និង​ដើម្បី​ថែរក្សា​វប្បធម៌ខ្មែរ​ផង។ “ ចូល​សាង​ផ្នួស​លើក​នេះ​ប្រយោជន៍​បាន​ខ្លួន​ឯង​ផង និង​បាន​ដល់​វប្បធម៌​ផង“។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ផ្នែក​បុរាណ​មួយ​រូប បើ​បាន​បួស​រៀន​ទៀត​នោះ​កាន់​តែ​ប្រសើរ ព្រោះ​ជា​ការ​លើក​ស្ទួយ​តម្លៃ​របស់​ខ្លួន។

 

ទោះ​បី​ជា​មាន​រយៈ​ពេល​ខ្លី​ត្រឹម​មួយ​សប្ដាហ៍​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សាមណេរ ដួង សុខគា មាន​សង្ឃដីកា​បន្ត​ថា នឹង​តាំង​ចិត្ត​ឲ្យ​ស្ងប់​ព្យាយាម​សិក្សា​ស្វែង​យល់​ពី​ធម៌អាថ៌ តាម​ដែល​អាច​ធ្វើ​បាន​ប្រយោជន៍​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​គាំទ្រ បន្ទាប់​ពី​លាចាក​សិក្ខា​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ “យើង​គួរ​ជម្រះ​អ្វី​ជា​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត និង​កាន់​យក​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង”។ កន្លង​មក​ពិធី​ករ​សម្បូរ​វោហារ​រូប​នេះ ធ្លាប់​បាន​អះអាង​ថា ប្រហែល​ជា​ត្រូវ​សាង​ផ្នួស​រហូត​ហើយ នៅ​ពេល​មាន​វ័យ​ចំណាស់​បន្តិច ក្នុង​ហេតុផល​ថា អាច​ទេសនា​អប់រំ​មនុស្ស​បាន​ច្រើន។

 

ទោះ​យ៉ាង​ណា មាន​មហាជន​មួយ​ចំនួន​យល់​ថា ប្រសិន​បើ​ពិធី​ករ ដួង សុខគា ទៅ​សាង​ផ្នួស​រហូត​មែន​នោះ គឺ​ជា​ការ​បាត់បង់​ធនធាន​សិល្បករ​បុរាណ​មួយ​រូប​ទៅ​វិញ។ ក្រៅ​ពី​អាជីព​ជា​ពិធី​ករ​សម្បូរ​វោហារ​នោះ លោក​ក៏​ជា​អ្នក​ចម្រៀង​អាយ៉ៃ ចាប៉ី និង​លេង​តន្ត្រី​បុរាណ​ខ្មែរ​បាន​ទៀត​ផង៕ ប្រភពសប្បាយ

Duong-Sokea1 Duong-Sokea21 DourngSokea1

 

Leave a Reply

(*) Required, Your email will not be published