​លោកនាយក​ទីចាត់ការ​សាលាខេត្ត​សៀមរាប ​សោម សំ​ស័​ក្ខ ប្រើ​ប្រាស់​អំណាច​កាត់​ប្រាក់ខែ​មន្ត្រីរាជការ​តាមតែ​អំពើ​ចិត្ត​

, , Leave a comment

ខេត្តសៀមរាប ៖ ​មន្ត្រីរាជការ​តូចតាច​នៅ​ទូទាំង​ខេត្តសៀមរាប បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក សោម សំ​ស័​ក្ខ ដែលជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​សាលា​ខេត្តសៀមរាប ដែលមាន​ជំនាញ​ក្រូម៉េ​​ឯកសារ កាត់​ប្រាក់ខែ ប្រាក់បៀវត្សរ៍​ របស់​ម​ន្ត្រី​រាជការ ទូទៅ​ដោយ​មិន​រើសមុខ ហើយ​លោក សោម សំ​ស័​ក្ខ ក៏​ជាម​ន្ត្រី​ដែល​ពូកែ​អែបអប​អ្នកធំ កាន់កាប់​ការងារ​តាមបែប​អត្តនោម័ត បង្កើត​ឲ្យ​មាន​អំពើ​បក្ខពួកនិយម ដែល​មន្ត្រីរាជការ​ជាច្រើន​ក្តៅក្រហាយ​ខ្លាំង​បំផុត​។ ដូច្នេះ​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប មេត្តា​ត្រួតពិនិត្យ​ភាព​អសកម្ម​និង​កំហុសឆ្គង​របស់លោក សោម សំ​ស័​ក្ខ ឡើងវិញ​ផង មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​គាត់​មានឱកាស ធ្វើ​ការងារ​តាមរបៀប​ជិះសេះ​លែងដៃ​តទៅទៀត​ទេ​។​

 

​មន្ត្រី​តូចតាច​ជាច្រើន​ដែល​ត្រូវ​លោក សោម សំ​ស័​ក្ខ ធ្វើបាប​តាមរយៈ​ការ​កាត់​ប្រាក់ខែ​ស្រេច​តែ​ទំនើង​ចិត្តបាន​សំណូមពរ​ឲ្យ​ថ្នាក់លើ​ធ្វើការ​កែទម្រង់ ហើយ​ដក​មន្ត្រី​ដែល​ពូកែ​អែបអប​ហៃអើ កិបកេង​កម្លាំង​ញើស​ឈាម​របស់​មន្ត្រី​តូចតាច​ចេញពី​សាលាខេត្ត​សៀមរាប ហើយ​បើ​គ្មាន​ការកែទម្រង់​ទេនោះ អាចធ្វើ​ឲ្យ​មន្ត្រី​តូចតាច​ជាច្រើន​បាក់​ទឹកចិត្ត​ក្នុងការ​បំពេញការងារ​។ មន្ត្រី​ដែលមាន​ឋានៈ​តូចតាច​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា នៅក្នុង​សាលា​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ មាន​អំពើ​បក្ខពួកនិយម​ជាពិសេស​មន្ត្រី​ខិលខូច​ដែល​សេសសល់​ពី​ជំនាន់​លោក ស៊ូ ភិរិន្ទ មិនទាន់មាន​ការកែទម្រង់​របៀបរបប​ការងារ​របស់ខ្លួន​នៅឡើយ​ទេ គឺ​ពួកគេ​កំពុង​នាំគ្នា​បន្ត​អនុវត្តន៍​ការងារ​ដែល​ផ្ទុយ​ពី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

 

​មន្ត្រី​ជាច្រើន​បានលើកឡើង​ទៀតថា ក្នុង​រយៈពេល ៦​ទៅ​៧​ឆ្នាំ​កន្លងមកនេះ មន្ត្រី​នៅ​សាលាខេត្ត​សៀមរាប​ដែល​គ្មាន​ខ្សែ​ទុយោ ត្រូវបាន​មន្ត្រី​ដែល​ពូកែ​អែបអប​ហៃអើ ដូចជា​លោក សោម សំ​ស័​ក្ខ ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​នេះ​តែម្តង បាន​បង្កើត​រូបភាព​ផ្សេងៗ​កេងប្រវ័ញ្ច​ញើស​ឈាម​និង​កាត់​ប្រាក់ខែ​មន្ត្រីរាជការ​តូចតាច​តាមតែ​អំពើ​ចិត្ត បូករួម​ជា​មួ​ួ​យ​ទីតាំង​សាលា​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ ស្ថិតនៅ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បានធ្វើ​ឲ្យ​មន្ត្រីរាជការ​តូចតាច​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាក់​សាំង​ទៅ​បម្រើ​ការងារ​នោះទេ​។ ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​រអ៊ូរទាំ​ផងដែរ​ថា នៅពេលដែល​គាត់​ទៅ​ស្វែងរក​សេវាសាធារណៈ​នៅ​សាលា​ខេត្តសៀមរាប គឺ​មិនសូវមាន​មន្ត្រី​មក​បំពេញការងារ​ឲ្យ​បាន​ទៀងទាត់​តាម​ម៉ោង​រដ្ឋបាល​នោះទេ អាចមកពី​បញ្ហា​ចំនួន​២ គឺ​ទី​១ អគារ​សាលាខេត្ត​ស្ថិតនៅ​ឆ្ងាយ​ពេក និង​ទី​២ មន្ត្រីរាជការ​តូចតាច បាក់​ទឹកចិត្ត​ដោយសារតែ​លោក សោម សំ​ស័​ក្ខ មានអំណាច​កាត់​ប្រាក់ខែ​តាមតែ​ការនឹកឃើញ​របស់គាត់ តាមរយៈ​ការ​ក្រូ​ម៉េ​ឯកសារ​ផ្សេងៗ​។​

 

​មន្ត្រី​មួយចំនួន​បាន​លើកឡើងថា លោក សោម សំ​ស័​ក្ខ ដែលមាន​អំណាច​ពេញដៃ បាន​គាបសង្កត់​លើ​ពួកគាត់​ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​មន្ត្រី​ដែល​មិនសូវ​ស៊ី​ខ្សែសង្វាក់​ជាមួយ​គាត់ ឬ​មិនមែនជា​បក្ខពួក​របស់​គាត់ គេ​ប្រគល់​ការងារ​ដែល​លំបាកលំបិន សុទ្ធតែជា​ការងារ​គ្មាន​លុយកាក់ បូករួម​ជាមួយ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​នាំ​ឲ្យ​មន្ត្រីរាជការ​មួយចំនួន មិនសូវ​បាន​ទៅ​បំពេញការងារ​ដោយ​ជាប់លាប់ ក៏ត្រូវ​ដៃជើង​របស់លោក សោម សំ​ស័​ក្ខ កត់សម្គាល់​ហើយ​កាត់​ប្រាក់ខែ​យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​នរណា​ជួយ​រក​ខុសត្រូវ​ឲ្យ​ទេ​។ គ្រប់ៗ​គ្នា​បាន​ទទួលស្គាល់ថា លោក សោម សំ​ស័​ក្ខ ជា​មន្ត្រី​វ័យក្មេង​ប៉ុន្តែ​គាត់​មាន​ជំនាញ​ស៊ីលុយ និង​កិបកេង​របប​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​តូចតាច​ដែល​គ្មាន​ខ្សែ​ទុយោ​ហើយ​ភាព​អសកម្ម​របស់លោក សោម សំ​ស័​ក្ខ បាន​កើតឡើង​តាំងពី​ពេលដែល​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​សៀមរាប​ម​ក​ម្លេ​៉ះ មិនទាន់មាន​ការកែទម្រង់​នោះទេ ធ្វើ​ឲ្យ​មន្ត្រីរាជការ​តូចតាច បាក់​ទឹកចិត្ត​មិនសូវ​ទៅ​បំពេញការងារ​ទៀងទាត់​ឡើយ​។​

 

​មន្ត្រីរាជការ​ជាច្រើន​បាន​ទទូច​សុំ​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប មេត្តា​ផ្លាស់ប្តូរ​តំណែង​លោក សោម សំ​ស័​ក្ខ ចេញពី​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​តទៅទៀត ជាពិសេស​គម្រោង​ចំណាយ​ជាច្រើន​ប្រសិនបើ​មិនមាន​ភាគរយ​បង់​ឲ្យ​លោក សោម សំ​ស័​ក្ខ គឺ​ឯកសារ​ត្រូវ​យឺតយ៉ាវ ទ្រឹង​មួយកន្លែង​មិនអាច​ដក​ថវិកា យកទៅ​ទូទាត់​បានទេ​។ យ៉ាងណាក៏ដោយ អំឡុង​ពេលដែល​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តសៀមរាប​ជំនួស​លោក ស៊ូ ភិរិន្ទ គេ​សង្កេតឃើញ​លោក ឃឹម​ប៊ុន​សុង បាន​ប្តេជ្ញា​កែទម្រង់​លុបបំបាត់​ភាព​អសកម្ម​ដែល​កើតមាន​នៅក្នុង​សាលាខេត្ត​សៀមរាប ឲ្យ​ស្របតាម​គោលការណ៍​កែទម្រង់រដ្ឋបាល​សាធារណៈ របស់​រាជរដ្ឋាភិបាល ដូច្នេះ​គេ​រំពឹងទុក​ថា  លោក សោម សំ​ស័​ក្ខ មិនអាច​បន្ត​តំណែង​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​សាលាខេត្ត​សៀមរាប​តទៅទៀត​នោះទេ ប្រសិនបើ​លោក ឃឹម ប៊ុន​សុង ធ្វើតាម​ការប្តេជ្ញាចិត្តរ​បស់​គាត់​ពិតមែន​នោះ​៕

khem-bonsung-300x225

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​

 

Leave a Reply

(*) Required, Your email will not be published