ឡោមព័ទ្ធ​ចាប់ខ្លួន កូនប្រុស​ថៅកែ​ហាង​លក់ សម្ភារៈ​កីឡា​យីហោ​ហុង​ស្ព័​រ ដែល​បាញ់បោះ​សេរី​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល និង​កម្លាំង​កងអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការ​ឡោមព័ទ្ធ និង​ឃាត់ខ្លួន កូនប្រុស​ថៅកែ​ហាង​លក់ សម្ភារៈ​កីឡា​យីហោ​ហុង​ស្ព័​រ ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៣១៨ មហាវិថី ព្រះមុនីវង្ស ក្នុងភូមិ​ទី​៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​ចំនួន ១​គ្រាប់ កាលពី​វេលា​ម៉ោង ១ និង​២៤​នាទី​យប់​រំលង​អា​ធ្រា​ត្រ​។​ ​

 

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនបង្ក​ឈ្មោះ សុខ ឡងឌី អាយុ​៣១​ឆ្នាំ ជា​មន្ដ្រីនគរបាល សន្ដិសុខ​ផ្ទៃក្នុង របស់​ក្រសួងមហាផ្ទៃ និង ជា​កូនប្រុស​របស់ ថៅកែ​លក់​សម្ភារៈ​កីឡា បាន​បង្ក​ការផ្ទុះអាវុធ កាលពី​វេលា ម៉ោង​១​និង​២៤​នាទី យប់ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ ។ ពេលនោះ​សមត្ថកិច្ច ខណ្ឌដូនពេញ បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ប៉ុន្ដែ ធ្វើការ​យាមកាម​នៅ​ទីនោះ រង់ចាំ​ទទួល​ការឯកភាព ពី​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​អាច​ចូលទៅ​ឆែកឆេរ និង​ឃាត់ខ្លួន​ឈ្មោះ សុខ ឡងឌី ។​ ​

 

រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែសីហា កម្លាំង​សមត្ថកិច្ច ទទួលបាន​ការឯកភាព​ពី​តំណាង​អយ្យការ ក៏បាន​ចុះទៅ​ឃាត់ខ្លួន ជនបង្ក​ឈ្មោះ សុខ ឡងឌី បញ្ជូនទៅ​អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ​ដើម្បី​សួរនាំ​បន្ដទៀត ចំពោះ​ការផ្ទុះអាវុធ ទាំង​កណ្ដាលយប់ ។ ការផ្ទុះអាវុធ​១​គ្រាប់​នេះ គ្រាន់តែ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល មិន​បណ្ដាលឱ្យ​នរណាម្នាក់ រងគ្រោះ ថ្នាក់​នោះទេ ហើយ​គេ​សង្ស័យថា​ឈ្មោះ សុខ ឡងឌី ដែល​ទើប​ត្រឡប់មក ពី​ចូលរួម​ពិធី​ខួប កំណើត​មិ​ត្ដ​ភ័ក្ដិ ស្រវឹង​ខ្លាំងពេក ក៏មាន​ការផ្ទុះអាវុធ​តែម្តង​៕ ​

5 (1) 5

 

Leave a Reply

(*) Required, Your email will not be published