សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​កូន​អកតញ្ញូ ទាញ​កាំបិត​ប៉័​ង​តោ​គំរាម​កាប់​ម្ដាយ ​និង​ដុត​ផ្ទះ​ចោល​

, , Leave a comment

ខេ​ត្ដ​បាត់​ដំបង​ ​៖ បុរស​ម្នាក់​ស្រ​វឹង​ ​ស្រា​ជោក​ ​បាន​ទាញ​កាំបិត​ប៉័​ង​តោ​គំរាម​ ​កាប់​ម្ដាយ​និង​ដុត​ផ្ទះ​ចោល​ ​តែ​ត្រូវ​បាន​ ​សមត្ថ​កិច្ច​ទៅ​ទាន់​ឃាត់​ខ្លួន​យក​មក​ស្នង​ ​ការដ្ឋាន​នគរបាល​ខេ​ត្ដ​កាល​ពី​ វេលា​ម៉ោង​​៧និង​៣០នាទី​យប់​ថ្ងៃ​ទី​១៨ខែ​សីហា​ឆ្នាំ​២០១៣ នៅ​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រត​នៈ​ ​ក្រុង​បាត់​ ​ដំប​ង​។​

 

សមត្ថ​កិច្ច​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ ​ស្រាល​បាន​ឱ្យ​ដឹង​ថា​ ​ជន​ល្មើស​ដែល​ត្រូវ​ ​ឃាត់​ខ្លួន​ខាង​លើ​នេះ​មាន​ឈ្មោះ​ ​សែ​ម​ ​វុ​ទ្ធី​ ហៅ​ខ្មុ​យ​ ​អាយុ​៣៣ឆ្នាំ​ ​មាន​ម្ដាយ​ឈ្មោះ​ ​គឹ​ម​ ​ញ៉ា​ន​ ​អាយុ​៦៣ឆ្នាំ​ ​រស់​នៅ​ចំណុច​ ​កើត​ហេតុ​ខាង​លើ​ ​។ បុរស​រូប​នេះ​ធ្លាប់​ ​បាន​ជាប់​ពន្ធនាគារ​អស់​រ​យៈ​ពេល​ជាង​ ​១០ឆ្នាំ​ពី​បទ​ប្លន់​ ​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ ​ឱ្យ​មាន​សេរី​ភាព​វិញ​រ​យៈ​ពេល​ជាង​កន្លះ​ ​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ​។

 

សាក្សី​បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ​មុន​ ​ពេល​កើត​ហេតុ​ជន​សង្ស័យ​បាន​ទៅ​ផឹក​ស៊ី​ ​ជាមួយ​មិ​ត្ដ​ភ​ក្ដិ​រហូត​ដល់​ម៉ោងជាង​៧យប់​ ​ទើប​ឃើញ​ត្រ​ឡប់​មក​វិញ​ ​ក្នុង​ស្ថាន​ភាព​ ​ស្រ​វឹង​ជោក​ជាំ​ ​។ ពេល​មក​ដល់​ផ្ទះ​ភ្លាម​ ​ជន​សង្ស័យ​បាន​បង្ក​ការ​អុកឡុក​ដោយ​ប្រុង​យក​ភ្លើ​ង​ទៅ​ដុត​កម្ទេច​ផ្ទះ​ចោល​ ​ប៉ុន្ដែ​ ភ្លា​មៗ​នោះ​ស្ដ្រី​ជា​ម្ដាយ​ក៏​បាន​ចូល​ទៅ​ ​ឃាត់​ ​ស្រាប់តែ​ជន​ល្មើស​បាន​ទាញ​កាំបិត​ ​ប៉័​ង​តោ​បម្រុង​កាប់​សម្លាប់​ម្ដាយ​បង្កើត​ ​របស់​ខ្លួ​ន​។​ ​ដោយ​ការ​ភិត​ភ័យ​ស្ដ្រី​រង​គ្រោះ​ ​ជា​ម្ដាយ​ក៏​បាន​រត់​ទៅ​ប្ដឹង​សមត្ថ​កិច្ច​មូល​ ​ដ្ឋា​ន​ឱ្យ​ចុះ​ទៅ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​ចាប់​ខ្លួន​កូន​ ​អកតញ្ញូ​នេះ​តែ​ម្ដង​ ​។

 

សមត្ថ​កិច្ច​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ ​ស្រាល​បាន​បញ្ជាក់​ថា​ ​ជន​សង្ស័យ​ត្រូវ​ ​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា​ ​ឆ្នាំ​២០១៣ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​៕

2qw

 

Leave a Reply

(*) Required, Your email will not be published