ឃាត់​ខ្លួន​បុរស​ម្នាក់​​ ​ដែល​ឡើង​ដំបូល​ផ្ទះ​គេ​​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្ដិ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖​ ​បុរស​ម្នាក់​ដែល​ជា​​មន្ដ្រី​យោធា​​​ ​ត្រូវ​បាន​​​​ដែល​បានឃាត់ខ្លួន​បាន​ភ្លាមៗ​ និង​​​នាំ​ខ្លួន​យក​ទៅសាក​សួរ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឡើង​លើដំបូល​ផ្ទះ​គេ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្ដិ​តែ​ត្រូវ​​បាន​ម្ចាស់​បានឃើញ​​ទាន់​​ ហើយ​ប្ដឹង​​សមត្ថកិច្ច​។ ហេតុ​ការណ៍​​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៣​ ត្រូវ​ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បញ្ជូន​ខ្លួន​ទៅ​ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ដ​នីតិវិធី​ឱ្យ​តំណាង​អយ្យការ​ ធ្វើការ​ចោទ​ ប្រកាន់​ទៅ​តាម​ផ្លូវច្បាប់​ ។​

 

ជនជាប់​សង្ស័យ​​មាន​ឈ្មោះ​ ទឹម​ អាង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មន្ដ្រី​ យោធា​នៅ​អង្គភាព​កង​វិស្វកម្ម​លេខ​៧១៧​ ឈរជើង​នៅ​ស្រុក​បា​ធា​យ​ ខេត្ដ​កំពង់​ ចាម​ ស្នាក់​នៅ​ក្នុង​អង្គភាព​នោះ​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ ផ្ទះ​លេខ​១៦៩​ផ្លូវ​បេតុង​លេខ​៣៦​ភូមិ​ចុង​ថ្នល់​ខាងលិច​ ក្រុម​ទី​១​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ ។​

 

​តាម​ប្រភព​ ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​ កំពុង​សម្រាន្ដ​នៅ​លើ​ផ្ទះល្វែង​ លុះ​នៅ​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​គាត់​ក៏​ឮ​សូ​រស​ម្រឹ​ប​ ជើងមនុស្ស​ដើរ​លើដំបូល​តៀម​ លក់​ ដូរ​នៅ​ក្បែរ​ផ្ទះ​ ។​ ពេល​នោះ​គាត់​ក៏​យក​ ពិល​មក​ចុច​បំភ្លឺ​មើល​ ក៏​ស្រាប់តែ​ ឃើញ​ចោរ​ឡើង​លើដំបូល​តៀម​លក់ដូរ​ របស់​គាត់​ ដោយ​ចោរ​នោះ​កំពុង​ក្រាប​ លើដំបូល​ដូច​ឆ្មា​ ឃើញ​ដូច្នេះ​គាត់​ក៏​ បាន​ទូរស័ព្ទ​ប្ដឹង​នគរបាល​មូលដ្ឋាន​មក​ ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ជាក់ស្ដែង​តែ​ម្ដង​។​

 

​នៅ​ពេល​ឃាត់ខ្លួន​ នគរបាល​បាន​ឆែក​ ឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ​ខាងលើ​ ដកហូត​ បាន​នាឡិកា​ចំនួន​៣​គ្រឿង​ទូរស័ព្ទ​ចំនួន​ ២​គ្រឿង​និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០០៤​មួយ​គ្រឿង​ទៀត​ ពាក់​ស្លាក​ លេខ​ 1Y-0218​ ដែល​ជនសង្ស័យ​ខាង​ លើ​ជិះ​មក​ធ្វើ​សកម្មភាព​លួច​ ៕

photo(33)

 

Leave a Reply

(*) Required, Your email will not be published