បន្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​​​ បង្កើត​​​បាន​​ទស្សនីយភាព​​​ដ៏​​​អស្ចារ្យ

, , Leave a comment

ប្រភព​ពី​មន្ត្រី​ឧតុនិយម​ជប៉ុន​បាន​រាយការណ៍​ថា ភ្នំភ្លើង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​​បាន​ផ្ទុះឡើង​​កាល​ពី​ម្សិលមិញ​​​បណ្ដាល​ឲ្យ​​​មាន​ផ្សែង​ខ្មួលខ្មាញ់​ក្នុង​រយៈ​កម្ពស់ ​៥​គីឡូម៉ែត្រ ​​ដែល​ធ្វើ​ឲ្យប្រ​ជាពលរដ្ឋ​​នៅតំបន់​នោះ​​យល់​ថា ការ​ផ្ទុះ​នេះ​​គឺ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​ទៅ​វិញ។

 

ភ្នំភ្លើង​ Sakurajima ដែល​មាន​​កម្ពស់​ ១១១៧​ម៉ែត្រ​​ស្ថិត​នៅ​​ជិត​ទីក្រុង​ Kagoshima ​បាន​ផ្ទុះឡើង​នៅ​ម៉ោង ​៤:៣០​នាទី​ល្ងាច​ម៉ោង​ក្នុងស្រុក។ ការ​ផ្ទុះ​នេះ​មិន​បាន​​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ នោះ​ឡើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​​ប្រកាស​អាសន្ន​ និង​បង្ខំ​ចិត្ត​ពន្យារពេល​​​ដោយ​បិទ​ច្រក​ផ្លូវ​​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​​តាម​រថភ្លើង​និង​រថយន្ត​មួយ​ចំនួន​ដែល​ឆ្លងកាត់​​ទីនោះ។

 

ដោយ​មាន​ផ្សែង​អាប់​អួល​ក្នុង​រយៈកម្ពស់​ដ៏​ខ្ពស់​​កម្រ​នឹង​កើត​មាន​​ខាងលើ​ ភ្នំភ្លើង​នេះ​​បាន​​បាច​សាច​​កម្អែល​​ភ្លើង​ក្នុង​​រយៈ​កម្ពស់​ត្រឹមតែ​ ១​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ  ហើយ​នេះ​គឺ​ជា​​ការ​ផ្ទុះ​លើក​ទី​៥០០​ ហើយ​សម្រាប់​ភ្នំភ្លើង Sakurajima ​មក​ទល់​នឹង​ពេល​នេះ៕​

mount-sakurajima-japan-volcano

 

Leave a Reply

(*) Required, Your email will not be published