បញ្ជូន​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​ ៤​ ម្នាក់​ រួម​នឹង​បក្ខ​ពួក​ ករណី​​ជួញ​ដូរ​គ្រឿង​ញៀន​​ទៅ​តុលាការ​

, , Leave a comment

​ខេត្តបាត់ដំបង​ ៖ កងរាជអាវុធហត្ថ​បញ្ជូន​ខ្លួន​ជនសង្ស័យ ចំនួន ៧​នាក់ ដែលមាន​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤​ម្នាក់​ផង ដែល​ជាប់​សង្ស័យ​ពីបទ​«​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ទៅ តុលាការ នៅ​រសៀល​ថ្ងៃទី​១៩ សីហា នេះ​។​ ​ក្រុម​នេះ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​ជា​បន្តបន្ទាប់កាលពី​ព្រឹក​ថ្ងៃទី​១៧ សីហា នៅ​ភូមិ សង្កាត់​ខាងលើ ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

 

តាម​ការ​រៀប​រាប់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​នោះ​មានឈ្មោះ ១.​ថាច់ បូរិទ្ធ ភេទ ប្រុស អាយុ​៣៩​ឆ្នាំ ជា​មេខ្លោង និង​ជាម​ន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤  ២.​លី ស្រី​ស្រស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ ស្នាក់​នៅផ្ទះ​ជូ​ល​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មាន​ស្រុកកំណើត​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ៣.​អ៊ុន ចំ​រ៉ើ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ៤.​ឈ្មោះ​វ៉ាន់ និ​ត ស្រី​អាយុ​៤០​ឆ្នាំ​ជា​ប្ដី​ប្រពន្ធ ៥.​ជឺ ឈាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៦.​ជឺ ឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បងប្អូន​បង្កើត និង​៧.​ថង ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​

 

​លោក អ៊​ន ជ្រី​សៅរ៍ មណ្ឌល ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​បាន​ប្រាប់ថា ពេលធ្វើការ​ឆែកឆេរ​នោះ​ម្ចាស់ផ្ទះ​ឈ្មោះ​ថាច់ បូរិទ្ធ បាន​រារាំង​សមត្ថកិច្ច​អស់​រយៈពេល​ជិ​ង​១​ម៉ោង ដែលជា​ឱកាស​ដល់​ក្រុម​នេះ​បំផ្លាញ​ភស្ដុតាង​នានា​។​ ​លោក​ថា ក្រោយពី​ធ្វើការ​ឆែកឆេរ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​មាន​កាំភ្លើង​វែង​ធុន​M16 ខ្នាតតូច​១​ដើម កាំ​ខ្លី​ម៉ា​កឡុក​១​ដើម រថយន្ត​ម៉ាក​ឡង់​គ្រឹ​ស័​រព​ណ៏​កណ្ដុរ​ប្រមេះ​មួយគ្រឿង​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​2  2-6962  រថយន្ត​ម៉ាក​កាមរី​គូទ​ហើម​ព​ណ៏​ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​សៀមរាប 2A-4320  ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២  សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សម្រាប់​សេព​ថ្នាំញៀន​ជាច្រើន និង​ថ្នាំញៀន​ប្រភេទ​«​ទឹកកក​» មាន​ទម្ងន់​សរុប​១០.៤៦​ក្រាម​ផងដែរ​។​

 

​ជនសង្ស័យ​ឈ្មោះ ថាច់ បូរិទ្ធ ជា​មេខ្លោង​បាន​សារភាព​នៅ​ព្រឹក​ថ្ងៃទី​១៨ សីហា អំពី​សកម្មភាព​របស់​ខ្លួន ថែមទាំង​បានចង្អុលបង្ហាញ​ពី​កន្លែង​លាក់​ថ្នាំញៀន​ដែល​កូនចៅ​របស់ខ្លួន​ជីកដី​កប់​ក្នុង​បរិវេណ​ផ្ទះជួល​របស់ខ្លួន​ផង ។ ជននេះ​បាន​សារភាព​ក្រោយពី​គេ​រកឃើញ​ភស្ដុតាង​មួយចំនួន​ដាក់បន្ទុក​បន្ថែមថា ខ្លួន​ពិតជា​បាន​បំផ្លាញ​ភស្ដុតាង​មួយចំនួន​ចោល​មែន ដោយ​និយាយថា បាន​យក​«​ម៉ា​ទឹកកក​»​មួយចំនួន​ទៅ​រំលាយចោល​ក្នុង​បន្ទប់ទឹក​ដើម្បី​បំបាត់ភស្ដុតាង​។​

 

​លោក សូ ឌី បញ្ជាក់ថា កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុតាង​នានា​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​នេះហើយ ដើម្បី​ធ្វើការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

DSCN6564 DSCN6548 DSCN6553 DSCN6585

 

Leave a Reply

(*) Required, Your email will not be published