បុរស ជនជាតិ កាណាដា​ម្នាក់ លោត​សម្លាប់ខ្លួន ពីលើផ្ទះ​សំណាក់ យ៉ុង​ហួត

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កាណាដា ដែលជា​គ្រូបង្រៀន នៅ​វិទ្យាស្ថាន​ភាសា​អង់គ្លេស ELT បាន​លោត សម្លាប់ខ្លួន​ពីលើផ្ទះ​សំណាក់​យីហោ យ៉ុង​ហួត ជាន់​ទី​៣ ចេញពី​បន្ទប់ លេខ​៣០៤ ដែលជា​បន្ទប់​ជួល​ស្នាក់នៅ​ជា​យូរណាស់​មកហើយ របស់​ជនរងគ្រោះ បណ្ដាលឱ្យ​បែកក្បាល ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ប៉ុន្ដែ​ពុំមាន​ការបញ្ជាក់​ពី​នរណាម្នាក់​ឬក៏​សមត្ថកិច្ច ស្ដីពី មូលហេតុ​ពិត ប្រាកដ នៃ​ការ​លោត​សម្លាប់ ខ្លួន​ខាងលើនេះ​ទេ ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ប្រមាណ​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ ស្ថិត​នៅផ្ទះ សំណាក់​យីហោ យ៉ុង​ហួត អគារ​លេខ​២១ ផ្លូវ​លេខ​១៤៩ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន ពេញ​គឺ​នៅ​ខាងកើត​ផ្សារ​តាប៉ាង ។ ជនរងគ្រោះ​រូបនេះ ឈ្មោះ BROWN MARTIN អាយុ​៦៤​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន ក្នុង​បន្ទប់​នៃ​ផ្ទះសំណាក់​ខាងលើនេះ ។​

 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​ផ្ទះសំណាក់​យ៉ុង​ហួត បានឱ្យដឹងថា ជនរងគ្រោះ​រួប​នេះ​បាន មក​ជួល​ផ្ទះសំណាក់​ស្នាក់នៅ អស់​រយៈពេល ជា​យូរ​មកហើយ ដើម្បី​បង្រៀន​ភាសា​នៅ សាលា​ឡែ​ទ ដែលមាន​ទីតាំង​នៅក្បែរ​នោះ​។​បើទោះបី​ម្ចាស់​ផ្ទះសំណាក់ មុន បាន​សេង​មកឱ្យ​ម្ចាស់ផ្ទះ សំណាក់​ក្រោយ ក៏ដោយ​នោះ ។ ប៉ុន្ដែ​ក្នុង​រយៈពេល​២​ខែ​មក នេះ ជនរងគ្រោះ​ដូចជា​គ្មាន​ការងារ​ធ្វើ​មិន ដឹងថា ត្រូវបាន​សាលា​បញ្ឈប់​ឱ្យ​បង្រៀន​ឬ មួយ​យ៉ាង ណា​នោះទេ ហើយ​នៅមុន​ពេល កើតហេតុ​នេះ ជនរងគ្រោះ​បាន​ឡើង​ចុះ​ផ្ទះ សំណាក់​ជាធម្មតា លុះដល់​ម៉ោង​កើតហេតុ ក៏​លោត​ពីលើ​បន្ទប់​ជួល​របស់ខ្លួន​តែម្ដង បណ្ដាល​ផ្កាប់មុខ ទៅនឹង​ផ្លូវ​បែកក្បាល​ហូរ ឈាម​ស្លាប់​ភ្លាមៗ​តែម្ដង ។​

 

​បើតាម​សាក្សី ដែល​ចោមរោម​មើល​នៅ កន្លែងកើតហេតុ​នោះ បានឱ្យដឹងថា បើសិន ជនរងគ្រោះ​លោត​សម្លាប់ខ្លួន ហើយ​ធ្លាក់ មក​ទើ​លើដំបូល​រថយន្ដ លុ​ច្ស​ស៊ី​ស មួយគ្រឿង ពណ៌​ខ្មៅ ដែល​ចត​នៅ​ខាងក្រោម​ផ្ទះសំណាក់ ប្រហែលជា​មិន​ដល់​ថ្នាក់​ស្លាប់​នោះឡើយ ប៉ុន្ដែ​ចៃដន្យ​អាក្រក់ ពេល​លោត​ពីលើផ្ទះ សំណាក់ បាន​ហួស​ផុត​រថយន្ដ​ក៏​បោក​ក្បាល ទៅនឹង​ផ្លូវស្លាប់​តែម្ដងទៅ ។​
​ក្រោយពី​ទទួល​សេចក្ដីរាយការណ៍​ស្ដីពី ការ​លោត​សម្លាប់​របស់​ជនជាតិ​កាណាដា​រូប នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​កម្លាំង សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើ កោសល្យ វិច័យ និង​ទាក់ទង​ទៅ​មន្ដ្រី​ស្ថានទូត​កាណាដា ដើម្បី​យក​សព​ជនរងគ្រោះ​ទៅ​តម្កល់ទុក រួច ហើយ​ប្រគល់ជូន​ក្រុមគ្រួសារ​តាម​ក្រោយ​។ ទោះបីជា​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៃ​ការ​លោត​សម្លាប់ខ្លួន​ឬ​ធ្លាក់​ពីលើផ្ទះ​សំណាក់​បណ្ដាល​ឱ្យស្លាប់​នៅ​ឡើង​នោះទេ ៕

1175697_603931096325427_1490600501_n1-4555

SH-0229

 

Leave a Reply

(*) Required, Your email will not be published