ក្មេង​ស្រី​ជំទង់​ម្នាក់​ភ្លើង​ឆេះ​រលាក​សុស​ខ្លួន​ពេល​កំពុង​មើលសៀវភៅ​ទាំង​យប់

, , Leave a comment

ខេត្តកំពង់ឆ្នាំង​ ៖ នារី​​ពិការម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ឆ្នាំង ក្រោយ​ភ្លើង​ឆេះ បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​យប់ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣ នៅលើផ្ទះ​របស់ខ្លួន​ក្នុងភូមិ​ចក ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ​នារី​រងគ្រោះ​នោះ​មាន​ឈ្មោះ ធិ​ន វណ្ណា​រី  អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ នារី​រងគ្រោះ​មាន​កាយសម្បទា​មិន​ប្រក្រតី​ទេ នាង​បាន​ទៅ​ស្នាក់នៅ​រៀន ជាមួយ​អង្គការ ឡា​វីឡា នៅ​ខេត្តកណ្តាល រយៈពេល​៣​ឆ្នាំ​ហើយ ដោយសារ​វិស្សមកាល​នា​ង​ក៏​មកលេង​ផ្ទះ​។​

 

តាម​ការ​រៀប​រាប់​ពី​​ក្រុម​គ្រូរ​សា​នារី​រងគ្រោះបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាង​បាន​អុជចង្កៀង​ប្រេងកាត ដេក​រៀន មើលសៀវភៅ ខណៈពេល​នោះ​ជីដូន​របស់​នាង បាន​គ្រវៀសដៃ​ទៅ​ប៉ះ​នឹង​ចង្កៀងប្រេងកាត​នោះ បណ្តាល​ឲ្យ​កំពប់ ប្រេង​ទៅលើ​ខ្លួន ប្រាណ​របស់​នាង ហើយ​ឆេះ​សន្ធោរ​សន្ធៅ​តែម្តង​។​ ​នៅក្នុងពេល​កើតហេតុ​នោះ ឪពុកម្តាយ និង​បងប្អូន​របស់​នាង មិនមាន​អ្នកណា​នៅផ្ទះ​ទេ នាង​នៅតែ​ពីរ​នាក់ ជីដូន​ចាស់ តែប៉ុណ្ណោះ ទើប​ពេល​ភ្លើង​ឆេះ​នោះ​គ្មាន​អ្នក​ជួយ​។ ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ ឆេះ​រាលដាល​ដល់ លំនៅដ្ឋាន​ឡើយ​។​

 

​នៅក្នុង​មន្ទីរពេទ្យ​នារី​រងគ្រោះ បាន​ស្រែក​ទ្រ​ហ៊ោ​យំ​បង្ហាញ​ពី​ការឈឺចាប់​គួរ​ឲ្យ​សង្វេក​ដ៏​ពន់ពេក ខណៈដែល​ក្រុម គ្រូពេទ្យ​កំពុងតែ ជួយសង្គ្រោះ​នោះ នារី​រងគ្រោះ​បាន​ពោល​ពាក្យ​ថា សូមជួយ​ឲ្យ​ខ្ញុំ​រស់​ផង ខ្ញុំ​មិន​ចង់​ស្លាប់​នោះទេ​។ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង គេ​សង្កេតឃើញ​ក្រុមគ្រូពេទ្យ បាន​កំពុងតែ​ខិតខំ​ប្រឹងប្រែង យ៉ាង​យកចិត្ត ទុកដាក់​បំផុត ក្នុងការ​ជួយសង្គ្រោះ​នារី​រងគ្រោះ​៕​

b1(34)

 

Leave a Reply

(*) Required, Your email will not be published