បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមមួយ​រំពេច​ បន្ទាប់​ពីត្រូវ​​រថយន្ត​ដឹក​ដី​កិន​ចំពាក់​កណ្តាល​ខ្លួន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ក្នុង​ថ្លុកឈាម​ដែល​មើលទៅ​គួរឱ្យ​រន្ធត់​ ខណៈដែល​កំ​ពុង​បើក​រឺ​ម៉ក ស្រាប់តែ​ត្រូវ​រថយន្ត​ធុន​ធំ​ជា​ប្រភេទ​បែន​ដឹក​ដី បើក​បុក ហើយ​កិន​លើ​ដងខ្លួន​ស្ទើរ​សំប៉ែត​ដូច​ចេកចៀន​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃទី​១៨ សីហា ២០១៣ នៅលើ​ផ្លូវ​លេខ​២៧១ ទល់មុខ​ផ្សារ​ហេង​លី ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ​បុរសរងគ្រោះ​ឈ្មោះ សៀង សល់ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អុ្ន​ក​ដឹក​ទឹកកក​លក់ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

 

តាម ​ការ​រៀប​រាប់​របស់​សាក្សី​​ដែលបាន​ឃើញ​ហេតុ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ឆ្នូត​ស បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុះ​ខាងលើ​ក៍ ទៅ​ទាក់​ដៃចង្កូត​រឺ​ម៉ក​បណ្តាល​ឲ្យ រឺ​ម៉ក​បោក​ចូល​ក្រោម​រថយន្ត ហើយ​ខ្ទា​ត់​អ្នកបើក​រឺ​ម៉ក​ចូល​ក្រោម​រថយន្ត រងរបួស​ធ្ងន់  ហើយ​បាន​ស្លាប់​នៅលើ​រថយន្ត​សាមុយ​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ជើង គោក ។ ចំណែក​សាកសព​ប្រគល់​ឲ្យ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

11

 

Leave a Reply

(*) Required, Your email will not be published