គោះ​ទ្វារផ្ទះ​មិន​​ព្រម​បើក​ បាញ់​​មួយ​គ្រាប់​ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​

, , Leave a comment

រាជធានីភ្នំពេញ​ ៖​ មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ​​ ដោយ​សារ​តែ​ឮ​ស្នូរ​​កាំ​ភ្លើង​ដែល​​ផ្ទុះ​​នៅ​​មុខ​​ហាង​ ហុង​ ស្ព័រ​ ដែល​គេ​ដឹង​ថា​ ជា​ស្នាដៃ​របស់​កូន​ម្ចាស់​ហាង​ហុង​ស្ព័រលក់​សម្ភារ​ ហាត់ប្រាណ​បាន​បញ្ចេញ​កំហឹង​ដោយ​ខឹង​រឿង​ហៅ​អ្នក​ផ្ទះ​មិន​បើកទ្វារ​ក៏​សម្រេចចិត្ដ​ដក​កាំភ្លើង​បាញ់​តែ​ម្ដង​ ។​ ​ករណី​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៣​ ស្ថិ​ង​នៅ​មុខ​ហាង​យីហោ​ហុង​ស្ព័រ​ លក់​សម្ភារ​ហាត់ប្រាណ​ មាន​ទីតាំង​ផ្ទះ​លេខ​៣១៨​ ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ជន​បង្ក​ឈ្មោះ​សុខ​ ឡងឌី អាយុ៣២ឆ្នាំ ជាមន្រ្តីនៅនាយកដ្ឋានចារកម្ម ប្រចាំការនៅខេត្តសៀមរាប ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ និង​ជិះ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ម៉ាក​ធុន​ដ្រា​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ។​

 

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​បង្ក​ជិះ​រថយន្ដ​ខាងលើ​ដោយ​សភាព​ស្រវឹង​ជោកជាំ​ ។​ លុះ​ពេល​បើករថយន្ដ​ដល់​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន​ក៏​គោះ​ទ្វារ​ហៅ​អ្នក​ផ្ទះ​របស់​ខ្លួន​ ពេល​នោះ​អ្នក​របស់​គេ​មិន​បាន​បើកទ្វារ​ ក៏​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង​តែ​ម្ដង​ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រក​ឃើញ​គ្រាប់កាំភ្លើង​ ដោយ​មិនឃើញ​ជន​បង្ក​នោះ​ទេ​ ព្រោះ​គេ​បាន​ចូល​ទៅ​ក្នុងផ្ទះ​បាត់​ទៅ​ហើយ​ ។​ ដោយ​មានការ​សង្ស័យ​ និង​ដោយ​យប់​អធ្រាត្រ​ផង​សមត្ថកិច្ច​មិន​បាន​ចូល​ទៅ​ក្នុងផ្ទះ​ជន​បង្ក​នោះ​ទេ​ ដោយ​គ្រាន់តែ​ចាត់​កម្លាំង​យាម​ផ្ទះ​នោះ​ ទើប​ព្រឹក​ឡើង​សមត្ថកិច្ច​ក៏​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​សៀង​ សុខ​ ដើម្បី​ចុះ​ទៅ​ចាប់​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ដើម្បី​សាកសួរ​បន្ថែម​ ៕

Pheak-0042-1 Pheak-0044

 

Leave a Reply

(*) Required, Your email will not be published