ចោរឆក់​កាបូប​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ក្រ​បូ​ច​ជាប់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ចោរ​ស្ទាវ​២​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​ដេញ​ប៉ផាប់​ចាប់​ពភីង បន្ទាប់ពី​ពួកគេ​បាន​ឆក់​កាបូប​ពី​និស្សិត​ស្រី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ចេញ​សាលារៀន​ធ្វើ ដំណើរ​ឆ្ពោះ​ទៅផ្ទះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​៥​និង​១៥​នាទី ថ្ងៃទី​១៨ សីហា ២០១៣ ។​

 

​ជនជាប់សង្ស័យ​២​នាក់​ដែល​ចាប់ខ្លួនបាន ១-​ឈ្មោះ​អ៊ុន សុគន្ធ​វិជ្ជា អាយុ​២០​ឆ្នាំ ជា​និស្សិត ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ជា​អ្នកដៃដល់​ក្នុងការ​ឆក់​កាបូប ២-​ឈ្មោះ​រិ​ទ្ធ ប៊ុន​មីនា អាយុ​១៦​ឆ្នាំ ជា​សិស្ស​ចិន ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ជា​អ្នកបើក​ម៉ូតូ​ក្នុង​សកម្មភាព​ឆក់​កាបូប ។​

 

​នារី​វ័យក្មេង​ម្ចាស់​កាបូប​ឈ្មោះ​យន់ សុគន្ធា អាយុ​២៣​ឆ្នាំ ជា​និស្សិត ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេល​កើតហេតុ​នាង​ត្រូវបាន​ប្អូនប្រុស​មក​ឌុប ចេញពី​សាកល​វិទ្យា​មួយ​ធ្វើដំណើរ​ទៅផ្ទះ លុះ​ទៅដល់​មុខ​សាលា​ចិន​ឈុ​ង​ជឹ​ង ស្រាប់តែ​ជន​ស្ទាវ​២​នាក់​នោះ ឆក់​កាបូប​ពី​រូបនាង​តែម្តង ហើយ​ពួកគេ​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន ទៅតាម​ផ្លូវ​ព្រះសីហនុ​បាត់ទៅ ។​

 

​មន្ត្រីប៉ូលិស​បានឱ្យដឹង​ថា ជនជាប់សង្ស័យ​ស្ទាវ​២​នាក់​នេះ បានគេច​ចេញពី​ផ្លូវ​ព្រះសីហនុ បត់​ត្រឡប់មក​ម្តុំ​អាងទឹក​អូឡាំពិក ហើយ​ដួល​ម៉ូតូ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់មក​ពួកគេ​បាន​រត់​ចូលទៅក្នុង​យាន ដ្ឋា​ន​ជួសជុល​រថយន្ត​មួយកន្លែង ស្ថិត​នៅក្រោយ​សាលាដំបូង ហើយ​ត្រូវ​កម្លាំង​ប៉ូលិស​ព័ទ្ធ​ចាប់បាន​តែម្តង ៕​

f3(4) f1(6) f2(6)

 

Leave a Reply

(*) Required, Your email will not be published