សម្ងំ​សោយសុខ​ជាមួយ​ប្រពន្ធចុង ប្រពន្ធដើម​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​បានមក​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ សីហាក្នុង​បំណង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​ប្តី និង​ស្ត្រី​កំណាន់ចិត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដោយ​អះអាងថា ពួកគេ​កំពុងតែ​សម្ងំ​រស់នៅ​ជាមួយគ្នា ក្បែរ​អនុវិទ្យាល័យ​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម។​ ​ស្ត្រី​រូបនេះ​ឈ្មោះ​ស៊ា​ប វឿន អាយុ​២៤​ឆ្នាំ ជា​ប្រពន្ធដើម មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​ប្តី​ឈ្មោះ​ប៉ែន សុវណ្ណ​ដា​រ៉ា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មានកូន​ស្រី​ម្នាក់ អាយុ​ជាង​១​ខួប រីឯ​ស្ត្រី​កំណាន់​របស់​ប្តី​ជា​ស្ត្រី​ខារ៉ាអូខេ វ័យ​២៧​ឆ្នាំ​។​

 

​តាម​ស្ត្រី​ឈ្មោះ​ស៊ា​ប វឿន បានឱ្យដឹងថា នាង​បាន​រៀប​អាពាហ៍ពិពាហ៍​តាំងពី​ឆ្នាំ​២០០៩ ក្រោយមក​នាង​បាន​ចាក​ចេញពី​ឪពុកម្តាយ​មក រស់នៅ​ស្រុកកំណើត​ខាង​ប្តី​នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​ទទួលបាន​កូនស្រី​ម្នាក់​ជា​ចំណង ដៃ​អាពាហ៍ពិពាហ៍ និង​រស់នៅ​ប្រកបដោយ​សុភមង្គល ដោយ​នាង​ប្រកប​របរ​លក់ដូរ​នៅផ្ទះ ចំណែក​ប្តី​រត់​ម៉ូតូឌុប​យកប្រាក់​មក​ដោះស្រាយ​ជីវភាព​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ប្តី​របស់​នាង មាន​ចរិត​ខុសប្លែក​ពី​ធម្មតា ដោយ​ស្លៀក​សម្លៀកបំពាក់​រកតែ​ល្អៗ និង​ថែមទាំង​បាញ់​ទឹកអប់​ឱ្យ​ក្រអូប​ទៀត តាមពិត​គឺ​ប្តី​លួច​ទៅ​ស្រឡាញ់​ស្រី​ថ្មី​ក្រៅ​ផ្ទះ​បាន រយៈពេល​ប្រហែល​៦​ខែ​មកហើយ គឺ​កំពុងតែ​រស់នៅ​ជាមួយ​ស្ត្រី​កំណាន់ ក្នុង​ផ្ទះជួល​មួយកន្លែង​ក្បែរ​អនុវិទ្យាល័យ​បឹង​កុក​។ ដោយ​ទ្រាំ​ឈឺ​ចុកចាប់​គ្រាំគ្រា​លែង​បាន​ទើប​នាង សម្រេចចិត្ត​មកប្តឹង​សមត្ថកិច្ច​តែម្តងទៅ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​ជា​ប្រពន្ធដើម​បាន​និយាយ​ទាំង​បង្ហូរទឹកភ្នែក​ថា នាង​សម្រេចចិត្ត​មិន​យក​បុរស​នេះ​ជា ប្តី​បន្តទៀត​ទេ ចំណែក​បុរស​ជា​ប្តី​ក៏បាន​និយាយ​ដែរ​ថា រូបគេ​មិន​យក​នាង​ស៊ា​ប វឿន (​ប្រពន្ធដើម​) ធ្វើជា​ប្រពន្ធ​ទៀត​ដែរ រូបគេ​សុខចិត្ត​យកប្រពន្ធ​ចុង​ឈ្មោះ​ជួន ម៉ា​លីន អាយុ​២៧​ឆ្នាំ ធ្វើជា​ប្រពន្ធ​វិញ​៕​

cd36c6e6-f9f0-4078-8be4-7cc1d8ce9faf

 

Leave a Reply

(*) Required, Your email will not be published