កម្មករ​លាង​រថយន្ដ​យីហោ​ប៊ី​ធី​ម្នាក់​ថយ​រថយន្ដ​បុក​កម្មករ​លាង​រថយន្ដ​ដូច​គ្នា​រង​របួសធ្ងន់​ម្នាក់​និង​ខូចខាត​រថយន្ដ​យ៉ាងដំណំ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖  យ៉ាង​ហោចណាស់​បុរស ស្ត្រី និង​ក្មេង ម្នាក់​បាន​រងរបួស​ធ្ងន់ គ្រា​ដែល​អ្នក​លាងរ​យន្ត បាន​រថយន្តថយក្រោយ ដែល​ខ្លួន​បាន​លាង​រួចហើយ ទៅបុក​ជា​បន្តបន្ទាប់កាលពី​វេលា​ម៉ោង​៧:០០​ល្ងាច​ថ្ងៃទី​១៨​សីហា នៅ​ចំណុច​ខាងក្រោយ​ព្រះបរមរាជវាំង​) ផ្លូវ​១៩ ប្រសព្វ​និង​ផ្លូវ​២១៤ ក្នុង​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ។​

ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហៃ​ប្រ៊ី​ដ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7209 បើក​ចេញពី​កន្លែង​លាង​ទឹក​នៅ​ចំណុច​ខាងលើ ទៅបុក​រ៉ឺម៉ក​កង់​៣ បណ្ដាល​ឲ្យ​ក្រឡាប់​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់ និង​ក្មេង​ម្នាក់ រងរបួស​ធ្ងន់ ។ ក្រោយពី​បុខ​ហើយ​រថយន្ត​បង្ក​ក៏ ជ្រុល​ចូល​ហាង​លក់​គ្រឿងក្លែម​យីហោ​យ៉ាំង​ហ្គោ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ឈរ​នៅខាងមុខ​ហាង​រងរបួស​ធ្ងន់ ហើយ​រថយន្ត​ក៏បាន​បន្តទៅ​មុខ​កៀប​ជាប់​ដើម​អម្ពិលទឹក​បារាំង (ចាមរី)  ។​ ភ្លាមៗ​អ្នករងគ្រោះ​ជិះ​រ៉ឺម៉ក​កង់​៣ ត្រូវបាន​បងប្អូន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ខ្លួនឯង ចំណែក​អ្នករងរបួស​ធ្ងន់​ជា​បុរស​ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​គ្លី​នី​ក​ឯកជន ។​

បុរស​ម្នាក់​ឈ្មោះ ថុង វិសុទ្ធ អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក មានមុខ របរ​ជា​សិក្ខាកាម​យោធា​ដែល​អះអាងថា ជា​ម្ចាស់​រថយន្ត បាន​ប្រាប់ថា មុនពេល​កើតហេតុ​គាត់​បាន​លាង​រថយន្ត​នៅ​ចំណុច​ខាង ។ នៅពេល​លាង​ហើយ អ្នក​លាង​រថយន្ត​ជា​អ្នក​រថយចុះ ហើយក៏​ទៅខាង​មុខ បណ្ដាល​ឲ្យ​មាន​បញ្ហា​តែម្ដង ។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ពេល​ក្រោយ ៕

g3(2) g2(3)

 

Leave a Reply

(*) Required, Your email will not be published