​អ​ភិ​បា​លខេត្ត​ក្រចេះ​ ទុក​ឲ្យ ស៊ាត​ សុ​ខុ​ម ឈរលំ​ដា​ប់លេខ​ ១ ក្នុង​កា​រដឹក​ជញ្ជូ​នឈើ​ខុ​សច្បា​ប់​ដដែល

, , Leave a comment

ខេត្តក្រចេះ ៖ មេឈ្មួញធំ​ៗ នៅ​ក្នុង​ខេត្ត​ក្រចេះ ​កំពុងម​មាញឹក​ ​ក្នុ​ងកា​រដឹក​ជញ្ជូន​ឈើ​ខុស​ច្បា​ប់​ ចេញ​ទៅ​វៀត​ណាម​ យ៉ាង​អ​នា​ធិ​ប​តេយ្យ​បំផុត​ដូច​ដែល​ក្រុម​ឈ្មួញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ អំឡុង​យុទ្ធនា​ការ​ឃោ​ស​នា និ​​ងក្រោ​យ​បោះឆ្នោត​មន្ត្រី និងស​មត្ថកិច្ចមួ​យ​ចំ​នួនត្រូវ​ការ​លុ​​យ​យ​ក​ទៅ​ធ្វើមាន​ ធ្វើបាន​ ផ្ទាល់​ខ្លួន​ ហើ​យ​លោ​ក ស៊ា​ត សុ​ខុម មាន​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​យោធា​ និ​ង​​ជា​​ជំនួ​យ​កា​រផ្ទា​ល់រប​ស់លោ​ក​​ យឹម​ យា​ន មេទា​ហាន​សឹ​ក​រង​ខេត្ត​ក្រចេះ នៅតែ​ឈរ​លំដា​ប់​ជួរ​មុខ​ក្នុងកា​ររ​កស៊ីដឹក​ជញ្ចូន​ឈើខុ​សច្បាប់​ក្នុង​ខេ​ត្ត​ក្រ​ចេះ ដែល​អ​ភិ​បា​ល​ខេត្ត​ច្រើន​ជំ​នា​ន់​ម​ក​ហើ​យ​ មិ​នហ៊ា​ន​ប៉ះពា​ល់​ទេ មិន​ដឹ​ង​ ជាមាន​​​អាថ៌​កំបាំ​ង​អ្វី ។

 

សេចក្តីរាយ​ការណ៍ពីខេ​ត្តក្រចេះបា​នឲ្យ​ដឹង​ថា ស​ព្វ​ថ្ងៃ​នេះលោ​ក​ ​ស៊ាត ​សុខុ​​ម ជា​ជំ​នួយ​ការ​លោ​ក​ ​យឹម​ ​​យាន​ ​មេ​ទាហា​ន​សឹក​រ​ងខេត្ត​ក្រ​ចេះ​ កំពុង​ធ្វើ​ជា​ឈ្មួញ​ចេញ​មុខ​ចេញ​មាត់​ជាង​គេ​ក្នុង​ការ​រក​ស៊ីដឹក​ជញ្ជូនឈើ​ប្រណី​តចេញពីខេត្ត​ស្ទឹងត្រែង ហើ​​យលើកដាក់​ឡានបន្តនៅចំ​ណុច​កោះខ្ញែរ អូរក​ណ្តៀរ ស្រែ​ស្បូវ នឹ​ងឃុំរ​លួស ស្រុក​សំបូ​រ ដែល​មា​ន​ឈ្មោះ​ ឃឿន​ គឺ​ជា​បង​​ប្អូន ស៊ា​ត សុ​ខុម​ ជា​អ្នក​ប្រមូល​ទិញ និ​ង​ដឹក​តា​ម​រ​ថ​យន្ត​អង្គ​ភាព​កូរ៉េ ៥ តោ​នស្លាក​លេខខេ​ម​រៈ​ភូមិ​ន្ទ​ពណ៌​ត្រេអ៊ី​ ឡើងម​កខេ​ត្តក្រចេះ​ ដើម្បី​នាំចេ​ញ​​ទៅ​វៀត​ណា​ម​ យ៉ាង​អ​នា​​ធិប​តេយ្យ​បំ​ផុត​ គឺ​មិន​លោះ​ថ្ងៃ​ណាឡើ​យ ​ទាំង​ពេ​លភ្លៀងខ្លាំង ​មាន​​រន្ទះ​បាញ់ ឬ​ខ្យល់​ព្យុះក៏លោ​ក​ ​ស៊ាត​​ ​សុ​ខុ​ម ​នៅតែ​ធ្វើការ​ដឹ​កជញ្ជូន​យ៉ាង​រ​លូ​ន​បំ​ផុ​ត​ ។ ដៃគូ​រ​កស៊ីឈើខុស​ច្បាប់រ​ប​ស់​ ​ស៊ា​ត សុ​ខុ​ម​ ​គឺ​លោក​ ​កា​ន ជា​ប៉ូលិ​ស​ចរាចរណ៍​ កូនចៅ​លោ​ក​ ​ជួង​ ​ស៊ា​ង​ហា​ក់​ ស្នងការ​ខេ​ត្ត​ក្រចេះ កំ​ពុងស្វះ​ស្វែង​ញាប់ដៃ​ញាប់ជើង​រត់​ម​ក​មើ​លផ្លូវ​ឱ្យលោ​ក​ ​ស៊ាត​ ​សុ​ខុម​ ​ដឹ​ក​ជញ្ជូន​ឈើ​ជា​រៀង​រាល់​យប់​រាល់​ថ្ងៃ​ដែល​ក្នុង​មួយ​ថ្ងៃ ​២ ឡាន​ទៅ​ ៤ ឡានយ៉ាង​រ​លូនពុំខ្លាច​ក្រែងស​មត្ថ​កិច្ចណាឡើ​យ​ ។ ហើយស​មត្ថកិច្ច និង​មន្ត្រីជំនា​ញ​ពេល​ខ្លះមិន​ដែ​ល​ហ៊ាន​ត្រួត​ពិនិត្យ ឬ​ហើបមា​ត់​ពី​ការ​រ​កស៊ី​ដឹ​កជញ្ជូនឈើ​ខុ​ស​ច្បាប់​រប​ស់​លោក​ ​ស៊ា​ត សុខុ​ម​ នោះទេ​ គឺទី​១​ដោ​យ​សារ​​តែ​លោ​ក​​ ​ស៊ាត​ ​សុខុ​ម​ មា​នលុ​យ​បិ​ទ​មា​ត់​ស​ម​ត្ថកិច្ចអស់​ទាំ​ង​នោះ និ​ង​ទី​២​ ​លោ​ក ​ស៊ា​ត​ ​សុ​ខុ​ម​ ​មាន​ស្បែក​ជា​យោ​ធា​ និ​ងមាន​ថ្នាក់លើរប​ស់​​គា​ត់ជា​មេ​ប​ញ្ជា​កា​រសឹ​ក​រ​ងខេត្តក្រចេះ​ជួ​យ​ជ្រោម​ជ្រែង​ ។

 

គេលើក​ជា​សំ​ណួរថា​ ​តើប​ទ​បញ្ជាលេខ ០១ របស់​​លោ​​ក​​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន​ ​អា​ច មានឥ​ទ្ធិព​ល​ប​ង្ការ​បង្ក្រា​ប និ​ង​ទប់ស្កាត់កា​រ​ដឹក​ជញ្ជូនឈើ​ខុស​ច្បាប់​រប​ស់​លោ​ក​ ស៊ាត ​សុ​ខុម​ បាន​ឬ​ក៏​អ​ត់ ព្រោះ​លោក​ ​​ស៊ាត សុខុម កំពុង​តែផ្គើន​ចំ​ពោះ​កា​រ​រឹតបន្តឹង​រ​បស់​រា​​ជ​រដ្ឋាភិបា​ល​ ។​ ​លោក​ ​ស៊ា​ត​ សុ​ខុ​ម​ ​កំពុង​ធ្វើនៅពេ​ល​នេះ​មា​នទំហំ​ធំ​ធេ​ង ​និង​ព្រហើន​បំផុត​ចំពោះ​ការ​រឹត​បន្តឹង​របស់​រាជ​រដ្ឋា​ភិបាល​ដែ​ល​ទា​មទារ​ឲ្យថ្នាក់​លើត្រួត​ពិនិត្យមើ​ល​ភាព​​អ​​​នាធិ​ប​តេ​យ្យរ​ប​ស់​លោ​ក​ ស៊ាត​ ​សុ​ខុ​ម​ ឡើងវិ​ញ​ជា​បន្ទា​ន់កុំ​ឲ្យ​ប្រជា​ព​ល​រដ្ឋ​រិះ​គ​ន់​ថា ព្រោះ​តែសម្អាងលើ​ស្បែក​ជា​យោ​ធា ​លោ​ក​ ស៊ា​ត ​សុខុម អា​ចធ្វើ​អ្វីៗ​តា​ម​តែ​អំ​ពើចិត្ត ។

 

លោក​ ​ស​រ ​ចំរ៉ុង​ ​ជា​អភិ​បាល​ខេត្ត​ក្រចេះឡើ​ងជំ​នួសដំ​ណែ​ង​លោ​ក ​ខាំ​ភឿង មិ​នទា​ន់​បា​ន​បង្ហាញ​ស្នាដៃ​​ធំដុំ​ណា​មួយ​ក្នុងកា​រ​បង្ក្រាប​ជំ​នួញ​ឈើ​​​ខុសច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះទេ​ ​ហើយ​ពេល​ចូល​កាន់​ដំ​​ណែង​ជា​អភិបាលខេត្តកន្លងម​ក​នេះ​ គេ​សង្កេត​ឃើញ​មន្ត្រី និង​សមត្ថ​កិច្ច​ចេញប្រតិបត្តិការ​ប​ង្ក្រា​បកា​រ​ដឹកជញ្ជូនឈើ​ខុ​សច្បាប់​របស់​ឈ្មួញ​តូចតា​ចមួ​យចំ​នួ​ន​យក​បុ​ង ប៉ុន្តែ​មិន​ដែល​ហ៊ាន​ប៉ះពាល់ជំ​នួញឈើខុ​សច្បាប់​ទ្រង់ទ្រាយធំ​រ​ប​ស់​លោក ស៊ាត សុខុម ម្តង​ណា​ឡើ​យ។​

 

លោ​ក សូយ ​សារិទ្ធ ជា​នា​យខ​ណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តក្រចេះ​លោក​ ព្រាប សុធារ៉ា​ ប្រធាន​ផ្នែក​រដ្ឋបា​លព្រៃ​ឈើ​ក្រចេះ មេ​ព្រៃ​មេខ្មូត​មិ​នមា​ន​ស​កម្មភាព​ពី​ការទប់​ស្កាត់ និង​បង្ក្រាប​នោះទេ​​ គឺ​បិទ​ភ្នែក​ឲ្យ​​លោក​ ស៊ាត សុ​ខុ​ម​ ​មានកា​រ​ដឹ​កជញ្ជូនឈើ​ប្រណីត​មា​ន​ បេង ធ្នង់ និងគ្រញូង​ រា​ល់​យ​ប់ថ្ងៃតែ​ម្តងដូច​នេះលោ​​ក ច័ន្ទ​ សារុន ​ជា​ពិសេ​ស​លោ​ក ឆេង​ គឹ​មស៊ុន ជាប្រធានរដ្ឋបាល​ព្រៃ​ឈើ​ ប្រសិន​បើ​មា​ន​ឆន្ទៈពិ​តប្រាកដ​ក្នុងការអនុវត្តបទ​បញ្ជាលេខ ០១ ក្នុង​ការ​បង្ការ​បង្ក្រាប​ និ​ង​ទប់​ស្កាត់កា​រ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​រប​ស់​រាជ​រដ្ឋាភិ​បាល​ មិ​ន​គួរ​មើ​ល​រំល​ង​​ពី​ជំនួញ​ឈើ​ខុស​ច្បាប់​ទ្រង់​​ទ្រាយធំ​លោក​ ស៊ាត ​សុខុម ដែលប្រើស្បែក​ជាយោ​ធា​រកស៊ីដឹក​ជញ្ជូនឈើ​គ្រញូងខុ​សច្បាប់​ផ្ទុយពីបទបញ្ជាលេខ ០១ ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ល​ង​កា​ត់ខេត្តក្រចេះ​ ទៅ​ប្រទេស​វៀត​ណាម​ រៀងរា​ល់​យប់​ រាល់ថ្ងៃនោះទេ ៕

sat (1) sat

លោក ស៊ាត សុខុមយកឡានអង្គភាពដឹកឈើខុសច្បាប់

 

 

Leave a Reply

(*) Required, Your email will not be published