ម៉ូដ​អាវ​ថ្មី​​ដែល​សិច​ស៊ី​​ សម្រាប់​តារា​ម៉ូឌែល Kate Moss បង្ហាញ​​លើ​ក្រប​ទស្សនាវដ្ដី

, , Leave a comment

តារា​ម៉ូដែល ​Kate Moss កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​សាធារណជន​​ បន្ទាប់​ពី​នាង​បាន​បង្ហាញ ​ម៉ូដ​អាវ​ថ្មីដ៏​ប្លែក​មួយ​​ដូច​នាង​កំពុង​ឈរ​​អាក្រាត ​កាយ ថត​ដាក់​ទស្សនាវដ្ដី​POP ដែល​បាន​ចេញ​ផ្សាយ​នៅ​ពេល​​កន្លងទៅ​ថ្មីៗ​នេះ។ ស្រប​ពេល​ដែល​នាង​កំពុង​តែ​មាន​ប្រជាប្រិយភាព​ស្រាប់​ក្នុង​ការ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ឲ្យ​ទស្សនាវដ្ដី​ជាច្រើន​ទៀត​ក្នុង​ឆ្នាំ​នេះ​ តារា​ម៉ូដែល​សញ្ជាតិ​អង់គ្លេស​ម្នាក់​នេះ ត្រូវ​បាន​ទស្សនាវដ្ដី​​ល្បីល្បាញ​ខាងលើ​ទិញ​ឈ្មោះ​នាង​មក​ដាក់​លើ​ក្រប​ទំព័រ​របស់​ខ្លួន​។

 

អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​POP រំពឹង​​ថា​អាច​មាន​អតិថិជន​គាំទ្រ​ច្រើន​​​​នោះ គឺ​​ប្រជាប្រិយភាព​​​របស់​ ​Kate ​និង​​ម៉ូដ​អាវ​ថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​មួយ​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍។ ​ទោះបី​ជា​តារា​ម៉ូដែល​វ័យ​៣៩​ឆ្នាំ​​ទើប​នឹង​បង្ហាញ ​វា​នៅ​ពេល​នេះ​ក៏ដោយ តាម​ការពិត​វា​ត្រូវ​បាន​រចនា​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៧៨ ដោយ​អ្នក​ច្នៃ​ម៉ូដ Jones ហើយ​វា​ត្រូវ​បាន​កែច្នៃ​បន្ថែម​ឲ្យ​កាន់​តែ​ទាក់ទាញ​ជាង​មុន។ ​​

 

ប្រភព​មិន​បាន​បញ្ជាក់​ពី​ប្រភេទ និង​តម្លៃ​អាវ​នេះ​នៅឡើយ​ទេ ខណៈ​ដែល​Kate នឹង​ពាក់​វា​ក្នុង​កម្មវិធី​ដេញថ្លៃ​មួយ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​កញ្ញា​ក្រោយ​។ ម៉ូដ​អាវ​ខាងលើ​នេះ ​មិន​មាន​ដាក់​លក់​ជា​សាធារណៈ​នៅ​តាម​បណ្ដា​ទីផ្សារ​ទំនើប​​នោះ​ឡើយ ហើយ​អ្វី​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​វា​​ច្នៃ​ឡើង​​​សម្រាប់​តែ​តារា​ម៉ូដែល​ល្បីៗ​ដូចជា​Kate តែ​ប៉ុណ្ណោះ​ទើប​អាច​ពាក់​វា​បាន៕

1 (1) 1

 

Leave a Reply

(*) Required, Your email will not be published